ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល ស្ទាក់ចាប់គ្រាប់រ៉ូកែតដែលបាញ់ចេញពីលីបង់
ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល បានស្ទាក់ចាប់គ្រាប់រ៉ូកែត ដែលបានបាញ់ចេញពីប្រទេសលីបង់ កាលពីថ្ងៃសុក្រ (ទី៤ ខែតុលា) ខណៈដែលពួកគេ បានបន្តការបាញ់ប្រហារជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងជើងនៃព្រំដែន។
គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ត្រូវបានស្ទាក់ចាប់ និងកម្ទេចចោលនៅលើអាកាសក្បែរព្រំដែនជាមួយប្រទេសលីបង់ ខណៈដែលសំឡេងស៊ីរ៉ែន បានបន្លឺឡើងពីចម្ងាយ។
រដ្ឋមន្ត្រីសុខាភិបាលលីបង់ បាននិយាយថា មនុស្សជិត ២.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ក្នុងឆ្នាំមុន រួមទាំងកុមារចំនួន១២៧ នាក់ផងដែរ។ ភាគច្រើននៃអ្នកស្លាប់និងរបួស បានកើតឡើងក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ។