មកដឹងពីសត្វដំរីនៅកម្ពុជា
កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលដែលកំពុងថែរក្សានិងអភិរក្ស និងមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជានៅក្នុងភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ជាដើម។
ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ៕