ការផឹកទឹក ជួយការពារ គ្រួសក្នុងតម្រងនោម
វេជ្ជបណ្ឌិត ខេរី វីលីស (Kerry Willis) បាននិយាយថា ការវិភាគនេះបានបង្ហាញថា ការផឹកទឹក គឺជាមធ្យោបាយដែលមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយហានិភ័យ ក្នុងការវិវត្តនៃគ្រួសក្នុងតម្រងនោម បានដល់ទៅពាក់កណ្តាល។
វេជ្ជបណ្ឌិត Willis បានបន្ថែមថា គ្រួសក្នុងតម្រងនោម បណ្តាលឱ្យមានបញ្ហាដល់រាងកាយ និងជំរុញឱ្យមានការវិវត្ត ទៅជាជំងឺនៃតម្រងនោមផងដែរ។ ដូចនេះ ការបញ្ជាក់នៃការបន្ថយហានិភ័យ តាមរយៈការផ្តល់ជាតិទឹក គឺជាការស្រាវជ្រាវដ៏សំខាន់។
ការស្រាវជ្រាវថ្មីៗ បានមើលទៅលើការស្រាវជ្រាវពីមុនចំនួន ៩ ដែលរួមមានមនុស្សជិត២៧៤.០០០ នាក់។ ជាង ៥៥០ នាក់ មានប្រវត្តិនៃគ្រួសក្នុងតម្រងនោមនេះ។
ការស្រាវជ្រាវនេះបានបង្ហាញថា អ្នកដែលបានផលិតទឹកនោម ២ ទៅ ២,៥ លីត្រ គឺមានតិចជាង ៥០ ភាគរយ ក្នុងការកកើតមានជាគ្រួសក្នុងតម្រងនោម ជាងអ្នកដែលផលិតទឹកនោមតិចជាងនេះ។ បរិមាណនៃការបង្កើតទឹកនោមនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការផឹកទឹកប្រហែលជា ១,៥ ទៅ ២,៥ លីត្រក្នុងមួយថ្ងៃ។
អ្នកស្រាវជ្រាវបានពន្យល់ថា ការផឹកទឹកច្រើន រក្សាទឹកនោមឱ្យថ្លា ជាមួយនឹងការបញ្ចេញចោលកាកសំណល់។ ការនោមច្រើនមានន័យថា សារធាតុរ៉ែ ដែលបង្កឱ្យជាគ្រួសក្នុងតម្រងនោម មានឱកាសតិចដើម្បីប្រមូលផ្តុំ និងកើតមាននៅក្នុងប្រដាប់បង្ហូរទឹកម៉ូត្រ។ វេជ្ជបណ្ឌិត វីសីត ឆឹងប៉ាស៊ីផន (Wisit Cheungpasitporn) បាននិយាយថា ការកើនឡើងការផឹកទឹក ត្រូវបានគេណែនាំជាយូរ ដូចទៅនឹងយុទ្ធសាស្ត្រសាមញ្ញសម្រាប់ការពារគ្រួសក្នុងតម្រងនោម។ ការស្រាវជ្រាវនេះ ផ្តល់នូវការគាំទ្រ សម្រាប់ការធ្វើអន្តរាគមន៍នេះ ដើម្បីបន្ថយហានិភ័យ នៃគ្រួសក្នុងតម្រងនោម។
វេជ្ជបណ្ឌិត Kidney Foundation បានធ្វើសេចក្តីរាយការណ៍ថា ប្រហែលម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់ ក្នុងសហរដ្ឋអាមេរិក វិវត្តមានគ្រួសក្នុងតម្រងនោម៕