• The People Post

អូស្រ្តាលី បន្តចូលរួមឆ្លើយតបសេចក្តីប្រាថ្នារបស់ពលរដ្ឋកម្ពុជា

លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា នៅក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលីនឹងបន្តផ្តោតការយកចិត្តដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងនោះមានការអភិវឌ្ឍធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ជំរុញវិស័យកសិកម្ម សំដៅ ជាដើម។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានគូសបញ្ជាក់ផងដែរអំពីការបញ្ជូនកងកម្លំាងថែរក្សាសន្តិភាពរបស់ ទៅកាន់ប្រទេសនានា គឺជាការឱ្យតម្លៃ និងរួមចំណែកការពារសុខសន្តិភាព ព្រោះថាសន្តិភាពមានសារៈសំខាន់គ្មានអ្វីប្រៀបបានឡើយ សម្រាប់មនុស្សជាតិទំាងអស់។

កម្ពុជាធ្លាប់បានហែឆ្លងទុក្ខលំបាកពីសង្រ្គាមដូច្នេះមិនចង់ឱ្យប្រទេសនានានៅក្នុងពិភពលោកជួបសង្រ្គាម ទទួលសោកនាសកម្មដូចកម្ពុជា កាលពីអតីតកាលឡើយ។