• The People Post

ចិនគំរាមចាត់វិធានការពាណិជ្ជកម្មបន្ថែមទៀតលើកោះតៃវ៉ាន់ ក្រោយរិះគន់សុន្ទរកថារបស់មេដឹកនាំកោះនេះ

ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនកំពុងសិក្សាវិធានការពាណិជ្ជកម្មបន្ថែមទៀតប្រឆាំងនឹងកោះតៃវ៉ាន់ ពីរថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានរិះគន់សុន្ទរកថារបស់លោក ឡៃ ឈីង-ទ (Lai Ching-te)មេដឹកនាំកោះនេះ ។

ក្រសួងចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលជាគណបក្សកាន់អំណាចរបស់តៃវ៉ាន់ ពុំបានចាត់វិធានការជាក់ស្តែងណាមួយដើម្បីដកការរឹតបន្តឹងពាណិជ្ជកម្មលើប្រទេសចិននោះទេ។

ប្រភពដដែលបានបន្ថែមថា នាពេលបច្ចុប្បន្ននេះ នាយកដ្ឋានពាក់ព័ន្ធ (រដ្ឋាភិបាលចិន) កំពុងសិក្សាវិធានការបន្ថែមទៀត ដោយផ្អែកលើការសន្និដ្ឋាននៃការស៊ើបអង្កេតលើរបាំងពាណិជ្ជកម្មពីតៃវ៉ាន់ប្រឆាំងនឹងប្រទេសចិន។

គោលនយោបាយចិនរបស់កោះតៃវ៉ាន់ដែលបង្កើតក្រុមប្រឹក្សាកិច្ចការដីគោកបាននិយាយថា ខ្លួនមានការសោកស្ដាយ និងតវ៉ាយ៉ាងខ្លាំងចំពោះទង្វើនេះ។

ក្រសួងរបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបង្ខិតបង្ខំសេដ្ឋកិច្ចដោយឥតលាក់លៀម នឹងធ្វើឱ្យមានការអាក់អន់ចិត្តរបស់ប្រជាជនកោះតៃវ៉ាន់ និងធ្វើឱ្យចម្ងាយពីគ្នាកាន់តែខ្លាំងរវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់។

ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ១០ តុលា បានថ្កោលទោសមេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីង-ទ័រ (Lai Ching-te)ចំពោះភាពរឹងរូសរបស់ខ្លួនលើឯករាជ្យភាពរបស់កោះនេះ ក្រោយលោកបានប្តេជ្ញាទប់ទល់នឹងការបញ្ចូលឧបសម្ព័ន្ធនៅក្នុងសុន្ទរកថានាឱកាសប្រារព្ធទិវាជាតិរបស់កោះស្វ័យគ្រប់គ្រងមួយនេះ៕