អាមេរិក ប្រកាសការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលTHAAD ដល់អ៊ីស្រាអែល ខណៈមានភាពតានតឹងជាមួយអ៊ីរ៉ង
យោធាអ៊ីស្រាអែលបានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល ថាអាដ (THAAD) ក្នុងប្រទេសអ៊ីស្រាអែល ខណៈមានភាពតានតឹងជាមួយអ៊ីរ៉ង់។
វិទ្យុកងទ័ពអ៊ីស្រាអែលបានហៅចំណាត់ការនេះថាជាផ្នែកនៃការត្រៀមឆ្លើយតបរបស់អ៊ីស្រាអែលដែលរំពឹងទុកចំពោះការឆ្លើយតបការវាយប្រហារដោយមីស៊ីលនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់។
ស្របពេលត្រូវបានពិពណ៌នាថាជាការដាក់ពង្រាយលើកដំបូងនោះ សហរដ្ឋអាមេរិកបានប្រកាសពីការបញ្ជូនប្រព័ន្ធប្រឆាំងមីស៊ីលTHAAD ជាបណ្តោះអាសន្នកាលពីខែមីនា ឆ្នាំ២០១៩ ជាផ្នែកនៃសមយុទ្ធការពាររួមគ្នា។
គេនៅតែមិនច្បាស់ថាតើការដាក់ពង្រាយបច្ចុប្បន្នគឺជាសកម្មភាពអចិន្ត្រៃយ៍ឬយ៉ាងណា។
ប្រព័ន្ធប្រឆាំងមីស៊ីល THAAD ផលិតដោយក្រុមហ៊ុន Lockheed Martin គឺជាអាវុធការពារដែលមានគោលបំណងស្ទាក់ចាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមធ្យមកម្រិតខ្ពស់។
ក្រុមហ៊ុននេះបានអះអាងថា ប្រព័ន្ធប្រឆាំងមីស៊ីល THAAD គឺជាប្រព័ន្ធតែមួយគត់របស់សហរដ្ឋអាមេរិកដែលត្រូវបានផលិតឡើងដើម្បីស្ទាក់ចាប់គោលដៅទាំងក្នុង ទាំងក្រៅបរិយាកាស៕