ប្រាសាទធម្មនន្ទ បង្ហាញពីជំនឿនៃសាសនាចម្រុះ លើប្រាសាទតែមួយ
សៀមរាប៖ ប្រាសាទធម្មនន្ទ ជាប្រាសាទតូចច្រឡឹងមួយ ដែលតួប៉មសាងទម្រង់រចនាបថកំពូលស្រួចឡើងលើ ដូចប្រាសាទអង្គរវត្ត។ ប្រាសាទនេះ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ នាដើមសតវត្សរ៍ទី១២ ស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ប្រាសាទធម្មនន្ទត្រូវបានបុរាណវិទូ ថាវាមានលក្ខណៈពិសេស គឺបានបង្ហាញពីជំនឿនៃសាសនាចម្រុះដែលបានឆ្លាក់លើតួប្រាសាទតែមួយ រៀបរាប់ពីរឿងទេវកថានិកាយព្រះនរាយណ៍ និកាយព្រះឥសូរ និងព្រះពុទ្ធសាសនាផងដែរ៕