ទេសចរណ៍ស្រុកយើង៖ «ទឹកធ្លាក់ឡែងកៅ» ក្នុងខេត្តមណ្ឌលគិរី
ទេសចរណ៍ធម្មជាតិ «ទឹកធ្លាក់ឡែងកៅ» ស្ថិតនៅក្នុងសហគមន៍ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ទឹកធ្លាក់ «ឡែងកៅ» មានជ្រោះចំនួន ៣ជាន់ ព្រមទាំងមានផ្ទាំងថ្មធម្មជាតិ និងដើមឈើធំៗ ដែលមានភាពស្រស់បំព្រង រួមទាំងមានសត្វព្រៃចំរុះ ៥៨ ប្រភេទ។ ទឹកធ្លាក់ធម្មជាតិមួយនេះក៏ជាតំបន់ទេសចរណ៍ដែលទើបបង្កើតថ្មីកាលពីឆ្នាំ២០២៣ ទើបធ្វើឱ្យភ្ញៀវទេសចរពុំទាន់បានស្គាល់ច្រើននៅឡើយ ប៉ុន្តែនៅទីនោះមានទេសភាពស្រស់ស្អាត អមជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ និងទេសភាពព្រៃភ្នំខៀវស្រងាត់ មានខ្យល់អាកាសបរិសុទ្ធ និងមានទឹកត្រជាក់អាចងូតលេងកម្សាន្ត ហើយស្តាប់នូវសំឡេងសត្វព្រៃយំកំដរអារម្មណ៍របស់អ្នកទេសចរ ដែលបានមកដល់នៅទីនេះហើយពិតជាមានភាព ស្រស់ស្រាយដក់ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅទីនេះ។