ការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិវត្តគរ ក្នុងក្រុងបាត់ដំបង ដែលរក្សាអត្តសញ្ញាណខ្មែរ
បាត់ដំបង៖ ភូមិវត្តគរ ជាភូមិមួយស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ភូមិមួយនេះ មានសល់ផ្ទះបុរាណជាច្រើន ដោយផ្ទះខ្លះមានអាយុជាង ១០០ឆ្នាំ ដែលជាទីទេសចរណ៍សម្រាប់ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ ភូមិវត្តគរ ក៏នៅបន្តថែរក្សាទំនៀមទម្លាប់ និងអត្តសញ្ញាណខ្មែរច្រើនផងដែរ តាមរយៈការយកបន្លែ ត្រី សាច់ មកលក់ក្នុងភូមិ និងភាពរួសរាយរាក់ទាក់របស់អ្នកភូមិ។