បាក់ឌុប ជាប់ឬធ្លាក់ជារឿងធម្មតាសំខាន់គឺចេះ
បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំ ២០២៤ នេះមានចំនួន ៧៩% ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ១៣ ម៉ឺននាក់។ ក្នុងចំណោមអ្នកជាប់នោះ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ២.២១៦ នាក់។
នៅលើបណ្តាញសង្គមទំាងសិស្ស ទំាងអាណាព្យាបាលសិស្ស បានបង្ហាញក្តីសប្បាយរីករាយ នៅពេលខ្លួនឬកូនរបស់ខ្លួនបានប្រឡងជាប់ ទោះមិនបាននិទ្ទេសល្អយ៉ាងណាក្តី ក្រោមពាក្សស្លោកថាអ្នកចេះគឺជាប់។ ជាប់នៅក្នុងបរិបទនៃការប្រឡងត្រឹមត្រូវ យុត្តិធម៌ គ្រប់គ្នាទទួលយកដោយពេញចិត្ត៕