ទស្សនៈថ្ងៃនេះ

ប៉ុន្មានថ្ងៃមកនេះប្រធានបទក្មេងៗធ្វើសមាធិ បានក្លាយជាការជជែក វែកញែក ឆ្លើយឆ្លង រិះគន់គ្នានៅលើបណ្តាញសង្គម។
អ្នកថាក្មេងត្រូវ រៀន អានសៀវភៅ មិនមែនជាវ័យត្រូវសមាធិ ក៏ត្រូវ មិនខុសទេ។ ត្រូវពីព្រោះ បេសកកម្មរបស់កុមារគឺរៀន។ រៀនយកចំណេះ រៀនមានសីលធម៌។
ចំណែកអ្នកថាមនុស្សវ័យណាក៏ធ្វើសមាធិបានដែរ។ សមាធិធ្វើឱ្យចិត្តស្ងប់ ធ្វើឱ្យមនុស្សមានចិត្តជាកុសល។ សមាធិជាមាគ៌ារបស់ព្រះពុទ្ឋអង្គ ដែលបានរកឃើញកាលពីជាង២៥០០ ឆ្នាំមុន។
ស្តាប់ទៅអ្នកណាក៏ត្រូវ មិនគួររិៈគន់គ្នា ចោទគ្នាថាអ្នកនេះត្រូវ អ្នកនោះខុសឡើយ។
ជាទស្សនៈរបស់ People Post ការស្តាប់គំនិតគេ មកធ្វើការពិចារណា ហើយធ្វើការសម្រេចចិត្តជាប្រការល្អបំផុត។
បើចាំតែចាប់កំហុសគ្នា សង្គមមិនរីកចម្រើនទេ។ ការចាប់កំហុសត្រឹមការបញ្ចេញមតិគំនិតនោះ នឹងធ្វើឱ្យអ្នកចេះដឹង ឬមនុស្សទូទៅនឹងខ្លាចរអារក្នុងការបញ្ចេញទស្សនៈ យោបល់ ដែលជាចំណេះខាងគំនិត ស្មារតី មិនអាចខ្វះបាននៅក្នុងសង្គមនោះ៕