• The People Post

ផ្លូវថ្មើរជើង! អភិបាលរាជធានីភ្នំពេញលើកទឹកចិត្តឱ្យពលរដ្ឋ ធ្វើដំណើរដោយមធ្យោបាយសាធារណៈ

នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង(ផ្លូវលេខ៩៤)​ រហូតដល់មុខព្រះបរមរាជវាំង មិនអនុញ្ញាតឱ្យយានជំនិះធ្វើចរាចរណ៍នោះទេ។

កំណាត់តីរវិថីដែលឆ្លងកាត់មុខព្រះបរមរាជវំាងនេះ ក្លាយជា ផ្លូវថ្មើរជើង (Walk Street) សម្រាប់ទេសចរណ៍។