• The People Post

រដ្ឋសភាមានយន្តការច្បាស់លាស់ក្នុងការការពារសិទ្ធិមនុស្សជូនពលរដ្ឋ

ជំពូក៣នៃរដ្ឋធម្មនុញ្ញត្រង់មាត្រា៣១ បានចែងថាព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទំាងអនុសញ្ញាទំាងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាទំាងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន

សភាឌីជីថល៖ប្រសិទ្ធភាពការងាររដ្ឋសភា ក្នុងការបម្រើប្រជាពលរដ្ឋកាន់តែខ្ពស់

នីតិកាលទី៧ ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលបានផ្តល់អាទិភាពនៅក្នុងការប្រែក្លាយក្រសួង ស្ថាប័ន ទៅជាស្ថាប័នឌីជីថល។ បើនិយាយពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព

ប្រធានរដ្ឋសភាជាស្រ្តី ៖ឱកាសនិងលទ្ឋភាពលើកកម្ពស់ សមភាពយេនឌ័រនៅកម្ពុជា កាន់តែច្រើន

វត្តមានស្រ្តីជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ នៅក្នុងនោះវត្តមានសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គឺជាស្រ្តីដំបូងគេនៅកម្ពុជា ដែលទទួលបានតំណែងសំខាន់ដឹកនាំស្ថាប័នកសាងច្បាប់ ។ វត្តមានសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា ជាជោគជ័យធំមួយរបស់ស្រ្តីកម្ពុជា ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ លើសពីនេះ នៅពេលមានប្រធានរដ្ឋសភាជាស្រ្តី នឹងមានលទ្ឋភាពកាន់តែខ្លំាងនិងមានឱកាសកាន់តែច្រើន

រដ្ឋសភានឹងបើកសម័យប្រជុំនៅសប្តាហ៍ក្រោយដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មីពីររូប ជំនួសសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចរដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីប្រកាសសុពភាពអាណត្តិតំណាងរាស្រ្តថ្មីចំនួនពីរជំនួសតំណាងរាស្រ្តចាស់ ដែលបានសុំលាលែង ទៅកាន់តួនាទីជាថ្នាក់ដឹកនាំព្រឹទ្ធសភា។
  • 1
  • 2