លើសពីទំនាក់ទំនងការទូតកម្ពុជានិងសាធារណរដ្ឋកូរ៉េ ជាដន្លងនឹងគ្នា
វីដែលជាទីត្រេកអរមុនគេ កើតចេញពីចំណងមិត្តភាពកម្ពុជានិងសាធារណ់រដ្ឋកូរ៉េនាពេលនេះ គឺ គម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់រាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៥ ខាងមុខ។
លោក ផាក ជុងវុក ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានជម្រាបដំណឹងនេះទៅសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងសប្តាហ៍នេះ។
សម្តេចតេជោ ហ៊ុន សែនសង្ឃឹមថា នឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខនូវ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ប្រទេសយើងទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើនបានរៀបការជាមួយនឹងបុរសជនជាតិកូរ៉េ ដូច្នេះ គួរធ្វើយ៉ាងណាឱ្យកូនកាត់កម្ពុជា-កូរ៉េទាំងនោះ អាចចេះទាំង២ភាសាគឺភាសាកម្ពុជា និងភាសាកូរ៉េ ដើម្បីឱ្យគេស្គាល់អត្តសញ្ញាណរបស់គេ៕