• The People Post

តើអ្វីខ្លះជា រូបចម្លាក់ខ្មែរដែលបណ្តាប្រទេសនានាបាន ប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ?

សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី«រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ដល់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤។

វត្ថុបុរាណចំនួន ៩៩ សុទ្ធតែត្រូវបានប្រគល់មកឲ្យកម្ពុជាវិញ ពីបរទេសបន្ទាប់ពីត្រូវបានលួច នាំចេញពីកម្ពុជាកាល ពីសម័យសង្គ្រាម ឬ ក្រោយសង្គ្រាម។ចម្លាក់ដែលត្រូវដាក់តាំង ភាគច្រើន គឺជាគ្រឿងអលង្ការធ្វើ ពីមាស និងសំរឹទ្ធ នឹងត្រូវដាក់បង្ហាញក្នុង ពិព័រណ៍នេះ។

ពិព័រណ៍នេះ ក៍ជាការអបអរសាទរនូវ ព្រះពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា ផងដែរ៕