• The People Post

សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​ សំបូរ មាណ្ណារ៉ា ទទួល​មរណភាព​ក្នុងជន្មាយុ៦៧ឆ្នាំ

លោក​ សំបូរ មាណ្ណារ៉ា ជាសាស្រ្តាចារ្យជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរ បានទទួលមរណភាពនៅម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយរោគាពាធ

លោក​ សំបូរ មាណ្ណារ៉ា​ បាន​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ ពិសេសលើ​ជំនាញ​ប្រវត្តិសាស្ត្រ​ ប្រមាណ​​៤០​ឆ្នាំ​មកហេីយ។



លោកបណ្ឌិត កុល ផេង សកលវិទ្យាធិការសកលវិទ្យាល័យបញ្ញាសាស្រ្ត បានជូនដំណឹងថា “គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សា សិស្សនិស្សិត ទាំងអស់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង សាលាបញ្ញាសាស្រ្តអន្តរជាតិ គ្រប់សាខា មានទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាអតិបរិមា ដោយលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ព្រឹទ្ធសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានទទួលមរណភាព”៕