• The People Post

អបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ( ២០ មីនា ១៩៨០ – ២០ មីនា ២០២៥ )

ប្រាក់រៀល បានលើកស្ទួយអត្តសញ្ញាណជាតិ បានកសាងជំនឿ ទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកប ដោយចីរភាព។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភាលើកឡើងក្នុង សិក្ខាសាលាមួយអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀល ដែលប្រារព្ឋធ្វើឡើងនៅ វិមានរដ្ឋសភា,

ទំព័រប្រវត្តិសាស្រ្តថ្មី៖ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចនៅកម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាទំាងពីរគណបក្ស របស់សហរដ្ឋអាមរិក ដឹកនាំដោយលោក ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអាមេរិក នៅក្នុងឱកាសនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត

រុស្ស៊ី មិត្តចាស់កម្ពុជា ងាកមកពង្រឹងការទូតសភា កិច្ចសហប្រតិបត្តិពាណិជ្ជកម្ម អប់រំ ជាមួយកម្ពុជា

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅជំនួបពិភាក្សាការងារនេះ មានការលើកឡើងពីការពង្រឹងពង្រីកទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងហុងគ្រីពង្រឹងវិស័យការទូតសភា ភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនដើម្បីពលរដ្ឋនិងសន្តិភាព

ទោះនៅក្នុងទ្វីបផ្សេងគ្នា តែកម្ពុជានិងហុងគ្រី បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានេះជាប្រចាំ។ ក្នុងជំនួបពិភាក្សាការងារនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានទី១ រដ្ឋសភានៃប្រទេសហុងគ្រី បានលើកឡើងពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរ ដែលមានប្រមាណជា៧០ឆ្នាំមកនេះ។ សម្តេចរដ្ឋសភាធិបតី

វិថីតាមឆ្នេរសមុទ្រក្នុងខេត្តកែប គួរជាទីទាក់ទាញ

វិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។ វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត(ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន

ការធ្វើដំណើរទៅកោះកុង តាមផ្លូវជាតិលេខ៤៨ កាន់តែងាយស្រួលហើយ

ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨,០៣គីឡូម៉ែត្រ ចាប់ពីភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ គិតត្រឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល៨៣,១២%។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម