• The People Post

អាម៉េរិក ដំឡើងពន្ធលើកាណាដា ម៉ិកស៊ិក និងចិន ពីថ្ងៃទី១ ខែកុម្ភៈ

ដូចការគ្រោងទុក អាម៉េរិក ត្រូវដាក់ពន្ធ ២៥ភាគរយលើការនាំចូលទំនិញពីកាណាដា និងម៉ិកស៊ិក ហើយ១០ភាគរយ លើចិន។ «លោកប្រធានាធិបតី នឹងអនុវត្តពន្ធនៅថ្ងៃស្អែកចំនួន ២៥ភាគរយលើម៉ិកស៊ិក និង២៥ភាគរយលើកាណាដា ហើយ១០ភាគរយលើចិន សម្រាប់សារធាតុ fentanyl ខុសច្បាប់ ដែលពួកគេជាប្រភព និងអនុញ្ញាតឱ្យចែកចាយក្នុងប្រទេសយើង»។ លោកស្រី Karoline Leavitt

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត អាស៊ែបៃហ្សង់ វិនិយោគ លើឧស្សាហកម្មកែច្នៃ ថាមពល កសិកម្ម សុខាភិបាល នៅកម្ពុជា

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ

រដ្ឋសភាផ្តើមសិក្សា សេចក្តីព្រាងច្បាប់ ស្ដីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

រដ្ឋសភាផ្តើមសិក្សា សេចក្តីព្រាងច្បាប់ ស្ដីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ តាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៥នេះ រដ្ឋសភា បានប្រគល់សេចក្តីព្រាងច្បាប់នេះទៅគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា មុនដាក់ជូនរដ្ឋសភាអនុម័ត។ សេចក្តីព្រាងច្បាប់ ស្ដីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន ៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

កូនដែលមានអាយុ៧ខែ ញ៉ាំផ្លែឈើ២មុខនេះរួច នឹងមានសុខភាពរឹងមាំ

1. កូនដែលមានអាយុ៧ខែ អ្នកម្តាយអាចឲ្យកូនញ៉ាំផ្លែប៉ោមបាន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមានការចងចាំល្អ ថែមទាំងជួយបង្កើនប្រាជ្ញាកូនផងដែរ។ ជាពិសេស ផ្លែប៉ោមនេះ អាចជួយកូនមិនឲ្យជួបនឹងអាការៈខ្វះឈាមនោះទេ ដោយក្នុងនោះមានផ្ទុកសារធាតុដែក។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែឈើមួយនេះក៏ជួយឆ្អឹងកូនឲ្យលូតលាស់បានល្អដែរ ព្រោះក្នុងនោះមានផ្ទុកកាលស្យូម។ ជាងនេះទៅទៀត ក្រពះកូនក៏រំលាយអាហារបានល្អដែរក្រោយពេលដែលញ៉ាំផ្លែប៉ោមរួច។ 2. ផ្លែស្រកានាគ មានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមានសម្រស់ស្អាត។ ជាពិសេស ក្រោយពេលដែលកូនបរិភោគរួច កូននឹងមិនប្រឈមមុខនឹងអាការៈខ្វះឈាមឡើយ។

សហភាពអឺរ៉ុបនឹងផ្តល់កញ្ចប់ជំនួយមនុស្សធម៌ជិត ១,៩ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៥

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបានប្រកាសថា ជំនួយនឹងផ្តោតលើតំបន់ដែលរងគ្រោះខ្លាំងដោយវិបត្តិ រួមទាំងតំបន់មជ្ឈិមបូព៌ា ជាពិសេសតំបន់កាហ្សា ស៊ីរី អ៊ុយក្រែន អាហ្រ្វិក អាម៉េរិកឡាទីន និងតំបន់ការាបៀន ក៏ដូចជាអាស៊ីប៉ាស៊ីហ្វិក។ គណៈកម្មការអឺរ៉ុបសង្កត់ធ្ងន់ថា ជំនួយនេះនឹងត្រូវបានបំប្លែងទៅជាការផ្គត់ផ្គង់ ឱសថ ឬការផ្គត់ផ្គង់ផ្សេងទៀត តាមរយៈអង្គការមនុស្សធម៌ជាដៃគូ ដូចជាអង្គការមិនមែនរដ្ឋាភិបាល និងទីភ្នាក់ងារជាតិ ក៏ដូចជាទីភ្នាក់ងារឯកទេសក្នុងចំណោមរដ្ឋជាសមាជិក។ ជាក់ស្តែង