• The People Post

តំណាងរាស្រ្តតែងតែផ្សារភ្ជាប់និងការរស់នៅប្រជាពលរដ្ឋ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀបអនុប្រធានទី១ អញ្ជើញ​ចុះពិនិត្យការសាងសង់ផ្លូវបេតុងអាមេប្រវែងជាងពីពាន់ម៉ែត្រ​ នៅស្រុកពាមរក៍​ ខេត្តព្រៃវែង ដើម្បីសម្រួលការរស់នៅពលរដ្ឋកាន់តែល្អប្រសើរទាំងការធ្វើដំណើរនិងពាណិជ្ជកម្ម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ឯកឧត្ដម វ៉ាង វិនធាន ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំកម្ពុជា-ចិន សម្រេចជាលទ្ធផលជាក់ស្តែងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងអំពីជោគជ័យនៃបេសកកម្មការទូត របស់ ឯកឧត្ដម វ៉ាង វិនធាន(Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យសម្រេចនូវរាល់ស្មារតីឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជានិងចិន ជាលទ្ធផលជាក់ស្តែងបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃបែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម

សមយុទ្ធកងទ័ពជើងទឹកកម្ពុជា-ចិន បិទបញ្ចប់ដោយជោគជ័យ

សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជា និងចិនឈ្មោះថា «នាគមាស-ឆ្នាំ២០២៤» បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយដំណើរការអស់រយៈពេល១២ថ្ងៃ។នាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ។នៅក្នុងឱកាសបិទសមយុទ្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើង

កម្ពុជា-ចិន បានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ច

ភ្នំពេញ៖ ប្រមុខការទូតប្រទេសកម្ពុជានិងចិន បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍រួមប្រទេសទាំងពីរក៏ដូចជាតំបន់ និងពិភពលោក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានដែលវិទ្យុមិត្តភាពកម្ពុជាទទួលបាននាព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៤នេះ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កានៅ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥

កម្ពុជាក្នុងផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ។ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល គឺជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ