• The People Post

តម្លៃមនុស្សនិងចំណេះវិទ្យា

*ធនធានមនុស្សសំខាន់ជាងអ្វីៗទាំងអស់ មនុស្សជាអ្នកបង្កើត និងដឹកនាំផែនការទាំងឡាយ។ *ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់សម្រាប់ជាតិ។ *បច្ចេកវិទ្យារីកចម្រើនលូតលាស់យ៉ាងណាក៏ដោយ គឺនៅតែមនុស្សជាអ្នកបង្កើតឡើង។ * ដើម្បីឱ្យប្រទេសជាតិរីកចម្រើន គឺត្រូវការធនធានមនុស្សដែលរស់រវើក។ *សង្គមជាតិមួយដែលគ្មានធនធានមនុស្សរស់រវើកទេនោះ នឹងដើរចេញគេហើយ។ * ធនធានមនុស្ស ជួយកាត់គម្លាតនៃការអភិវឌ្ឍជាមួយប្រទេសដទៃ។ * បទពិសោធន៍ និងសមត្ថភាព ជាទុនសម្រាប់ការប្រកួតប្រជែង និងចាប់យកឱកាសការងារ។

អគ្គិភ័យឆេះ អគារនៅប្រទេសគូវ៉ែត បណ្ដាលឱ្យកម្មករបរទេសជិត ៥០ នាក់ស្លាប់

យ៉ាងហោចណាស់មនុស្ស ៤៩ នាក់ បានស្លាប់នៅក្នុងប្រទេសគូវ៉ែត កាលពីថ្ងៃពុធ (១២ មិថុនា) បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារស្នាក់នៅរបស់កម្មករបរទេស ដោយឧបនាយករដ្ឋមន្ត្រីគូវ៉ែត បានចោទប្រកាន់ម្ចាស់អចលនទ្រព្យថាបានប្រព្រឹត្តការរំលោភបំពានច្បាប់សាងសង់ដែលរួមចំណែកដល់ឧប្បត្តិហេតុបែបនេះ។ សញ្ជាតិរបស់អ្នកដែលបានស្លាប់មិនត្រូវបានអាជ្ញាធរប្រាប់ភ្លាមៗទេ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសឥណ្ឌា បានទៅសួរសុខទុក្ខនៅមន្ទីរពេទ្យដែលកម្មកររងរបួសក្នុងអគ្គិភ័យកំពុងសម្រាកព្យាបាល។ អ្នករួចជីវិតម្នាក់ពីហេតុការណ៍នោះបាននិយាយថា អគ្គិភ័យចាប់ផ្ដើមពីជាន់ខាងក្រោមនៃអគារ ហើយអ្នកដែលនៅជាន់ខាងលើមិនអាចគេចខ្លួនបានទេ។ កម្មកររាប់សិបនាក់ត្រូវបានរាយការណ៍ថារងរបួសក្នុងឧបទ្ទវហេតុនោះ។ ប្រជាជនឥណ្ឌា ជាច្រើននាក់ត្រូវគេរាយការណ៍ថាបានស្លាប់នៅក្នុងអគ្គិភ័យ បើយោងតាមលិខិតមួយដែលផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌា

ចប់ហើយអ្នកហ៊ានពុករលួយរើសមន្រ្តី សម្ដេចនាយករដ្ឋមន្ដ្រីព្រមានចាត់វិធានការតាមផ្លូវច្បាប់

ក្នុងឱកាសអញ្ជើញអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានមិនឲ្យមានការលូកលាន់ចូលក្នុងដំណើរការប្រឡងជ្រើសរើសមន្ដ្រីរាជការ ពីអ្នកដែលមិនពាក់ព័ន្ធនោះឡើយ ពោលធ្វើយ៉ាងនេះដើម្បីធានាសុក្រឹត្យភាព និងធានានូវភាពជឿជាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានករណីចង់ស៉ីឡាក់ មិនមែនអត់ទេ ប៉ុន្ដែត្រូវការចូលរួមពី ACU (អង្គភាពប្រឆាំងអំពើពុករលួយ) និងអនុវត្តច្បាប់ដោយ

ប្រយ័ត្នជានិច្ច កុំចេះតែផ្ទេរប្រាក់ ស្កេន KHQR ផ្តេសផ្តាសមានករណីបោកប្រាស់ច្រើនណាស់

សមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានគេហទំព័របោកបញ្ឆោតមួយចំនួន បានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្លែងក្លាយទាក់ទងទៅនឹង «សេវាកម្ចី អនឡាញ» តាមរយៈទំព័រហ្វេសប៊ុក។ សមាគមធនាគារនៅកម្ពុជា សូមក្រើនរំលឹកដល់សារធារណៈ មេត្តាប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ កុំបង់អ្វីមួយ តាមការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា។ ក្នុងករណីសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅគ្រឹះស្ថានរបស់លោកអ្នក

កូរ៉េខាងត្បូងប្រុងជើងការត្រៀមសម្រាប់ការមានបាឡុងផ្ទុកសំរាមបន្ថែមទៀត ពីខាងកូរ៉េជើង

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនកំពុងប្រុងជើងការត្រៀម សម្រាប់​ការមាន​បាឡុង​ផ្ទុក​សំរាម​បន្ថែម​ទៀត ដែលអាចនឹងត្រូវបានបញ្ជូនចេញពីប្រទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យ (ទី៩ ខែមិថុនា​)។ នៅក្នុងសប្តាហ៍មុននេះ កូរ៉េខាងជើងបាន​បញ្ជូន​បាឡុង​រាប់រយ​ដែល​មាន​ថង់សំរាម​ចូល​ទៅ​ក្នុង​ដែនដី​របស់កូរ៉េខាងត្បូង ដោយពណ៌នាថា ជាការឆ្លើយតបទៅ​នឹង​បាឡុង​ឃោសនា​ប្រឆាំង​នឹង​ទីក្រុង​ព្យុងយ៉ាង ដែលបានបញ្ជូនតាមវិធីផ្សេង ដោយសកម្មជនកូរ៉េខាងត្បូង។ គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានប្រកាសផ្អាកការបញ្ជូនបាឡុង កាលពីថ្ងៃទី២ ខែមិថុនា ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក្រុមនៅកូរ៉េខាងត្បូងមួយដែលមានឈ្មោះថា «Fighters

រីករាយណាស់ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបងពោធិ៍សាត់ និងខេត្តកោះកុង សម្រេចការសាងសង់បាន៨៣,៣៦% គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤។

គម្រោងនេះ បានបែងចែកការងារជាច្រើនមាន ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១% ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រសម្រេចបាន ៤១,៥០% ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។