• The People Post

រដ្ឋមន្ត្រីសហភាពអឺរ៉ុប នឹងពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់យោធាដល់ទីក្រុងគីវ នៅថ្ងៃទី ២៩-៣០ ខែសីហា

ប្រភពការទូតនៅទីក្រុងប្រ៊ុចសែល បានប្រាប់សារព័ត៌មានTASSថា រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃសហភាពអឺរ៉ុប នឹងពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់យោធាថ្មីដល់ទីក្រុងគីវ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាខែសីហា ឆ្នាំ ២០៣០ ចំពេលមានការខាតបង់យ៉ាងខ្លាំងនៃកងកម្លាំងអ៊ុយក្រែន ដោយសារការវាយឆ្មក់នៅក្នុងតំបន់ Kursk។ លោក បាននិយាយថា៖«ការគាំទ្រដល់អ៊ុយក្រែន រួមទាំងលទ្ធភាពការផ្គត់ផ្គង់ផ្នែកយោធាថ្មី គឺជាបញ្ហាដ៏សំខាន់ នៅក្នុងរបៀបវារៈ ដែលមានសារៈសំខាន់ជាពិសេស ចំពេលមានសកម្មភាពយោធាដ៏តានតឹងនៅក្នុងតំបន់

អ៊ុយក្រែន បង្កើតការិយាល័យយោធានៅក្នុងប្រទេសរុស្ស៊ី

យោងតាមមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែន បានឲ្យដឹងថា កងទ័ពរបស់ខ្លួនបានបង្កើតការិយាល័យរដ្ឋបាលយោធាមួយនៅតំបន់ ឃើស (Kursk) ភាគខាងលិចរបស់រុស្ស៊ី ជាទីដែលការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ខ្លួនចូលក្នុងទឹកដីរុស្ស៊ី នៅតែបន្ត។ លោកឧត្តមសេនីយ៍ អូឡេកសាន់ឌើ ស៊ីស្គី (Oleksandr Syrsky) បាននិយាយថា ការិយាល័យនេះនឹងរក្សាច្បាប់ និងសណ្តាប់ធ្នាប់ និងបំពេញតម្រូវការបន្ទាន់ របស់ប្រជាជននៅក្នុងតំបន់។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកឧត្តមសេនីយ៍

បង់ក្លាដែស នឹងសម្រេចធ្វើបត្យាប័នលោកស្រី Hasina ពីឥណ្ឌា ខណៈបណ្ដឹងប្រឆាំងកើនឡើង

រដ្ឋមន្ត្រីការបរទេសតាមជាក់ស្ដែងរបស់បង់ក្លាដែស លោក ម៉ូហាម៉ាដ ទូហីត ហូសេន (Mohammad Touhid Hossain) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ សីហា) ថា នៅពេលដែលបណ្ដឹងប្រឆាំងនឹងលោកស្រី សេក ហាស៊ីណា (Sheikh Hasina) កើនឡើង រួមទាំងការចោទប្រកាន់ពីបទមនុស្សឃាត បង់ក្លាដែសនឹងសម្រេចចិត្តថាតើត្រូវស្នើឱ្យឥណ្ឌា

កូនស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ក្លាយជានាយករដ្ឋមន្រ្តីទី៣១ របស់ប្រទេសថៃ

កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ដែលមានវ័យ៣៧ឆ្នាំ ប្រធានគណបក្សភឿថៃ និងជាបានក្លាយជានាយករដ្ឋមន្ត្រី ទី៣១ របស់ប្រទេសថៃ។ សមាជិកសភាថៃ បានបោះឆ្នោតគាំទ្រ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ៕

លោក Trump រិះគន់លោកស្រី Harris ខណៈសម្ព័ន្ធមិត្តជំរុញឱ្យផ្លាស់ប្តូរវិធីសាស្រ្តវាយប្រហារ

បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើការរិះគន់ជាបន្តបន្ទាប់ ទាំងការវាយប្រហារផ្ទាល់ខ្លួន និងផ្អែកលើគោលនយោបាយទៅលើគូប្រជែងប្រជាធិបតេយ្យរបស់ខ្លួនគឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធ (១៤ សីហា) ដោយសង្ឃឹមថានឹងអាចងើបឡើងវិញក្រោយប្រជាប្រិយភាពក្នុងការស្ទង់មតិរបស់លោកបានធ្លាក់ចុះ។ សម្ព័ន្ធមិត្ត ម្ចាស់ជំនួយ និងទីប្រឹក្សាមួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះការវាយប្រហាររបស់លោក

អ៊ីរ៉ង់ចង់ឲ្យ UN ទទួលស្គាល់អ៊ីស្រាអែលថា ជារបបភេរវកម្ម

តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ លោក Ali Bahraini បានថ្លែងថា អង្គការសហប្រជាជាតិ គួរតែប្រកាសអ៊ីស្រាអែលជារបបភេរវកម្ម ដោយសារការស្លាប់ជនស៊ីវិលយ៉ាងច្រើននៅតំបន់ហ្កាហ្សាស្ទ្រីប។ លោកបានសរសេរនៅក្នុងលិខិតមួយទៅកាន់ឧត្តមស្នងការUទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk និងអ្នករាយការណ៍ពិសេសពីរនាក់របស់អង្គការនេះថា៖«អនុលោមតាមមាត្រា ២.១នៃអនុសញ្ញាអន្តរជាតិសម្រាប់ការបង្ក្រាបការផ្តល់ហិរញ្ញប្បទានភេរវកម្ម ស្ថាប័ននានានៃរបបអ៊ីស្រាអែល គួរតែត្រូវបានទទួលស្គាល់ថា ជាអង្គការភេរវកម្ម។ ដូច្នេះហើយ សកម្មភាពដែលរបបអ៊ីស្រាអែល បានធ្វើឡើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន