• The People Post

អ៊ុយក្រែននិងរុស្ស៊ីចោទដាក់គ្នា ជុំវិញការបាញ់ប្រហារលើរោងចក្រនុយក្លេអ៊ែរកាន់កាប់ដោយក្រុងមូស្គូ

ទីក្រុងមូស្គូ និងទីក្រុងគៀវ បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ថាបានចាប់ផ្ដើមបាញ់លើមូលដ្ឋានរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសស៊ៀ (Zaporizhzhia) ដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យ ខណៈអ៊ុយក្រែន បានជំរុញឱ្យអ្នកស្រុករក្សាភាពស្ងប់ស្ងាត់ និងរាយការណ៍ថាមិនមានសញ្ញានៃការភាយចេញសារធាតុវិទ្យុសកម្មនោះទេ។ ទីភ្នាក់ងារឃ្លាំមើលថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ ដែលមានវត្តមាននៅរោងចក្ររ៉េអាក់ទ័រចំនួនប្រាំមួយដ៏ធំនោះ បាននិយាយថា ក្រុមអ្នកជំនាញរបស់ខ្លួនបានឃើញផ្សែងខ្មួលខ្មាញ់ហុយចេញពីតំបន់ភាគខាងជើងនៃរោងចក្រនេះស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការផ្ទុះជាច្រើន។ លោកប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពីបទបាញ់បំផ្លាញដែលលោកបាននិយាយថា

អ្នកតវ៉ាប្រឆាំងការរើសអើងជាតិសាសន៍ ធ្វើបាតុកម្មប្រឆាំងនៅទីក្រុង Crawley ប្រទេសអង់គ្លេស

ក្រុមបាតុករគាំទ្រជនអន្តោប្រវេសន៍ កាលពីថ្ងៃសុក្រ បានមកប្រមូលផ្តុំគ្នា នៅខាងក្រៅទីក្រុង Crawley ភាគខាងត្បូងទីក្រុងឡុងដ្រ៍ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេ ជាមួយជនអន្តោប្រវេសន៍ បន្ទាប់ពីបាតុកម្មប្រឆាំងអន្តោប្រវេសន៍ជាច្រើនថ្ងៃ នៅក្នុងទីក្រុងនានា ទូទាំងចក្រភពអង់គ្លេស។ កុបកម្មនៅទូទាំងក្រុងនិងទីក្រុងជាច្រើន បានផ្ទុះឡើងបន្ទាប់ពីការសម្លាប់ក្មេងស្រីបីនាក់ នៅក្នុងព្រឹត្តិការណ៍តន្ត្រី នៅទីក្រុង Southport ជាទីក្រុងឆ្នេរសមុទ្រនៅភាគពាយព្យប្រទេសអង់គ្លេស បន្ទាប់ពីការផ្ញើសារមិនពិតនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដែលបានកំណត់អត្តសញ្ញាណថា ឃាតករដែលសង្ស័យ

អាមេរិកនឹងបញ្ជូនមីស៊ីល Stinger និងគ្រាប់រំសេវ ទៅឲ្យអ៊ុយក្រែន ក្នុងកញ្ចប់ជំនួយថ្មី ១២៥ លានដុល្លារ

សេតវិមាន បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងបញ្ជូនសព្វាវុធដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀតមានតម្លៃ១២៥លានដុល្លារ ដើម្បីជួយក្នុងប្រតិបត្តិការយោធារបស់ប្រទេសនេះប្រឆាំងរុស្ស៊ី រួមទាំងសមត្ថភាពការពារដែនអាកាសដែលត្រូវការច្រើន ដូចជារ៉ាដាដើម្បីឃើញហេតុការណ៍ និងប្រឆាំងកាំភ្លើងធំ ព្រមទាំងអាវុធប្រឆាំងរថក្រោះរបស់សត្រូវ។ កញ្ចប់ជំនួយចុងក្រោយនេះ ធ្វើឡើងនៅពេលដែលអ៊ុយក្រែន បានចាប់ផ្តើមការវាយលុកតាមជើងគោកទ្រង់ទ្រាយធំរបស់ខ្លួនលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្រ្គាម ចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ ២០២២។ ការវាយលុកនៅក្នុងទីក្រុង Kursk បានជំរុញឱ្យទីក្រុងមូស្គូប្រកាសគ្រាអាសន្ន និងបញ្ជូនកងកម្លាំងបន្ថែមទៀតទៅទីនោះ។ អ្នកនាំពាក្យសន្តិសុខជាតិ

ធ្លាក់យន្តហោះនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រស៊ីល បណ្តាលឲ្យមនុស្ស៦១នាក់ស្លាប់

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា យន្តហោះ ហោះក្នុងស្រុកមួយគ្រឿង បានធ្លាក់នៅ​ជិត​ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស​ទាំងអស់​៦១​នា​ក់​នៅ​លើ​យន្ត​ហោះបានស្លាប់។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Voepass បាននិយាយថា យន្តហោះ ធ្វើ​ដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Sao Paulo ហោះចេញពីទីក្រុង Cascavel ក្នុងរដ្ឋ Parana ធ្លាក់នៅម៉ោងប្រហែល

រុស្ស៊ី បន្តប្រយុទ្ធជាមួយទាហានអ៊ុយក្រែន ក្នុងថ្ងៃទីបីបន្ទាប់ពីការវាយលុកព្រំដែនដ៏ធំ

កងកម្លាំងរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា) បានបន្តប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែនក្នុងថ្ងៃទីបី បន្ទាប់ពីពួកគេបានវាយលុកតាមព្រំដែនរុស្ស៊ីក្នុងតំបន់ ឃើកស្ក៍ (Kursk) ដែលជាការវាយប្រហារដ៏ខ្លាំងក្លាមួយទៅលើតំបន់មហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ដែលបានបង្ខំឱ្យទីក្រុងមូស្គូ កោះហៅទាហានបម្រុងទៅទប់ទល់។ នៅក្នុងការវាយប្រហារដ៏ធំបំផុតមួយរបស់អ៊ុយក្រែន លើប្រទេសរុស្ស៊ី ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ទាហានអ៊ុយក្រែនប្រហែល ១.០០០នាក់បានឆ្លងកាត់ព្រំដែនរុស្ស៊ី នៅព្រឹកព្រលឹមថ្ងៃទី០៦ ខែសីហា ជាមួយនឹងរថក្រោះ

កសិករម៉ិកស៊ិក បិទផ្លូវហាយវ៉េ រយៈពេលជាង៤០ម៉ោង ដើម្បីទាមទារសំណងហួសកាលកំណត់

កសិករប្រទេសម៉ិកស៊ិក បានបិទផ្លូវហាយវ៉េដ៏សំខាន់មួយ រវាងទីក្រុង Mexico City និងទីក្រុង Puebla នៅម៉ិកស៊ិកភាគកណ្តាលរយៈពេលជាង៤០ម៉ោង ដើម្បីទាមទារប្រាក់សំណងហួសកាលកំណត់ពីរដ្ឋាភិបាល។ កសិកររាប់សិបនាក់ បានចាប់ផ្តើមការតវ៉ាចាប់តាំងពីថ្ងៃអង្គារ ដោយទាមទារឱ្យរដ្ឋាភិបាលបង់ប្រាក់សំណងដែលហួសកាលកំណត់ សម្រាប់ដីដែលត្រូវបានដកហូតយកកាលពី៦០ឆ្នាំមុន ដើម្បីសាងសង់ផ្លូវហាយវ៉េ។ ការតវ៉ានេះ បានធ្វើឱ្យមនុស្សរាប់រយនាក់ជាប់គាំងដំណើរនៅក្នុងរថយន្តរបស់ពួកគេរយៈពេលជាង៤០ម៉ោង។ កសិករ បានអនុញ្ញាតឲ្យចរាចរណ៍ឆ្លងកាត់រយៈពេលប្រហែលពីរម៉ោងកាលពីរសៀលថ្ងៃពុធ មុននឹងបន្តការបិទផ្លូវឡើងវិញ។ ពួកគេបាននិយាយថា