• The People Post

ទីក្រុងគីវ៖ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនរុស្ស៊ី ២៤គ្រឿង

កងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃសៅរ៍ (ទី៣១ ខែសីហា) នេះ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនចំនួន ២៤គ្រឿង ក្នុងចំណោម ៥២គ្រឿង ដែលត្រូវបានបាញ់ដោយរុស្ស៊ីក្នុងអំឡុងពេលមានការវាយប្រហារ នាពេលយប់ លើតំបន់ចំនួន៨ នៅទូទាំងប្រទេសអ៊ុយក្រែន។ តាមរយៈសេចក្តីថ្លែងការណ៍ នៅលើកម្មវិធីផ្ញើសារ Telegram យោធាបានឲ្យដឹងថា យានដ្រូនប្រភេទ

សហភាពអឺរ៉ុប៖ ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅដែនដី West Bank មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្គ្រាមពីហ្កាហ្សាឡើយ

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការយោធាដ៏សំខាន់របស់អ៊ីស្រាអែលនៅតំបន់ West Bank ត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលនោះ មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្គ្រាមពីតំបន់ហ្កាហ្សា រួមទាំងការបំផ្លិចបំផ្លាញទាំងស្រុងនោះឡើយ។ លោក Borrell បាននិយាយនៅលើបណ្ដាញសង្គម Xថា ប្រតិបត្តិការយោធាដ៏ធំរបស់អ៊ីស្រាអែលនៅតំបន់ West Bank មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្រ្គាមពីដែនដីហ្កាហ្សា នោះទេ។ លោកបានបន្ថែមថា

ការស្ទង់មតិថ្មី៖ លោក Trump នាំមុខលោកស្រី Harris លើសេដ្ឋកិច្ច និងអន្តោប្រវេសន៍

ការស្ទង់មតិថ្មីរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Reuters/Ipsos) បង្ហាញថា លោក Donald Trump នាំមុខលោកស្រី Kamala Harris លើសេដ្ឋកិច្ច និងអន្តោប្រវេសន៍ ខណៈលោកស្រី Harris ហាក់ទទួលបានការគាំទ្រលើបញ្ហាឧក្រិដ្ឋកម្មក្នុងចំណោមអ្នកបោះឆ្នោតអាមេរិក ដែលជាសញ្ញាមួយបង្ហាញថា យុទ្ធនាការរបស់អនុប្រធានគណបក្សប្រជាធិបតេយ្យរូបនេះកំពុងប្រមូលផ្តុំសន្ទុះមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា ។

ប្រធានាធិបតីអ៊ុយក្រែន នឹងបង្ហាញផែនការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ដល់លោក Biden

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (២៧ សីហា) ថា សង្គ្រាមជាមួយរុស្ស៊ី នៅទីបំផុតនឹងត្រូវបញ្ចប់ដោយការសន្ទនា ប៉ុន្តែទីក្រុងគីវ ត្រូវតែស្ថិតក្នុងជំហររឹងមាំក្នុងការចរចានោះ ហើយថាលោកនឹងបង្ហាញផែនកាបញ្ចប់សង្រ្គាមនេះដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)

លោក Trump គំរាមដកខ្លួនពីកិច្ចពិភាក្សាដេញដោលជាមួយលោកស្រី Harris ដោយសារការបិទម៉ៃក្រូហ្វូន

យុទ្ធនាការរបស់លោក Donald Trump និងលោកស្រី Kamala Harris បានប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទ ២៦ សីហា សប្ដាហ៍នេះ ជុំវិញការជជែកដេញដោលប្រធានាធិបតីអាមេរិកនៅខែក្រោយព្រោះតែបញ្ហាបិទម៉ៃក្រូហ្វូន ខណៈគូប្រជែងខាងបក្សសាធារណរដ្ឋរបស់លោកស្រីបានគំរាមដកខ្លួនចេញទាំងស្រុង ដោយលើកឡើងថាទូរទស្សន៍ ABC ដែលបានព្រមព្រៀងកាលពីកន្លងទៅថាជា បណ្តាញផ្សព្វផ្សាយមានភាពលំអៀង ។លោក Trump ចង់ឲ្យម៉ៃក្រូហ្វូនរបស់លោកបើកនៅពេលគូប្រជែងកំពុងនិយាយ ងាយឲ្យលោកនិយាយឌឺដង។

ចិន និងហ្វីលីពីន ប៉ះទង្គិចគ្នាជាថ្មីនៅក្នុងដែនទឹកជម្លោះសមុទ្រចិនខាងត្បូង

ហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នានៅក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យ (២៥ សីហា) ជុំវិញអ្វីដែលទីក្រុងម៉ានីល បាននិយាយថាជាបេសកកម្មផ្គត់ផ្គង់អ្នកនេសាទ ដោយនោះជាការប្រឈមមុខដាក់គ្នាចុងក្រោយបំផុតនៃការប៉ះទង្គិចដែនសមុទ្រ និងផ្លូវអាកាសនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ ឧប្បត្តិហេតុនេះគ្របដណ្តប់លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការកសាងទំនុកចិត្តឡើងវិញ និងគ្រប់គ្រងជម្លោះឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាច្រើនខែ រួមទាំងការប៉ះទង្គិចគ្នាដោយហិង្សាកាលពីខែមិថុនា ដែលក្នុងពេលនោះនាវិកហ្វីលីពីនម្នាក់បានដាច់ម្រាមដៃ។ ហ្វីលីពីន កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ចិនថា «ធ្វើសកម្មភាពដ៏កម្រោល និងគ្រោះថ្នាក់»