• The People Post

រដ្ឋសភាផ្តើមសិក្សា សេចក្តីព្រាងច្បាប់ ស្ដីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

រដ្ឋសភាផ្តើមសិក្សា សេចក្តីព្រាងច្បាប់ ស្ដីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ តាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៥នេះ រដ្ឋសភា បានប្រគល់សេចក្តីព្រាងច្បាប់នេះទៅគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា មុនដាក់ជូនរដ្ឋសភាអនុម័ត។ សេចក្តីព្រាងច្បាប់ ស្ដីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន ៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋប្រធានរដ្ឋសភាកម្ពុជាម៉ាឡេស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦

កិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ី

លោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភាម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ បន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយតំកល់ផលប្រយោជន៍របស់ប្រជាជន

ឆ្នាំ២០២៤ រដ្ឋសភាអនុម័តច្បាប់ចំនួន៩

រដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៩នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ។ សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាបានអនុម័តមាន៖ ឆ្នាំ២០២៤ រដ្ឋសភាអនុម័តច្បាប់ចំនួន៩រដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៩នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ។ សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាបានអនុម័តមាន៖ ១-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័យយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្ដីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្ដីពីការឧបត្តម្ភធនជលផល។ ២-សេចក្ដីព្រាងច្បាប់ស្ដីពី ការដឹកជញ្ជូនតាមផ្លូវទឹក។ ៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ

មន្ត្រីជាន់ខ្ពស់រដ្ឋសភា៖ កម្ពុជាប្រទេសតូចតែមានសំឡេងធំក្នុងការជំរុញសន្តិភាព នៅក្នុងតំបន់និងសកលលោក

មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា លោកបណ្ឌិត ឈាង វណ្ណារិទ្ឋ អគ្គលេខាធិការរង និងជាអនុប្រធានក្រុមព័ត៌មានប្រតិកម្មរហ័ស និងវិភាគយុទ្ធសាស្ត្រនៃរដ្ឋសភា បានលើកឡើងពីជោគជ័យយ៉ាងធំធេងរបស់ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដែលដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងប្រទេសឡាវកាលពីសប្តាហ៍មុន។ លោកបណ្ឌិត បានបញ្ជាក់ថាតាមរយៈសម្តេចប្រធានរដ្ឋសភាកម្ពុជា ប្រទេសកម្ពុជាបានផ្ញើសារយ៉ាងច្បាស់ពីតម្លៃសន្តិភាព។ កម្ពុជាចង់ឃើញពិភពលោកនិងតំបន់មានសន្តិភាព។ “អាស៊ានមានប្រជាជនជិត

ឯកឧត្តម វង សូត ថ្លែងសុន្ទរកថាគន្លឹះ បើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដែលរៀបចំឡើងនៅស្រុកណានពីង ខេត្តហ្វូជាន ប្រទេសចិន។ ឯកឧត្តម ក៏ត្រូវបានអញ្ជើញជាពិសេស ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកនៃសន្និសីទនេះ ផងដែរ។ ថ្លែងទៅកាន់អង្គសន្និសីទ