• The People Post

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាតួកគីក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥

នៅក្នុងឱកាសចូមរួម មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាតួកគីដឹកនាំដោយឯកឧត្តម Osman Saglam ប្រធានក្រុមមិត្តភាពសភាតួកគី-អន្តរសភាអាស៊ាន ។ ឯកឧត្តមប្រធានបានស្វាគមន៍ប្រទេសតួកគី ដែលមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា និងអាស៊ាន។

ប្រធានរដ្ឋសភាស្តីទី៖ មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ជា​ទ្រព្យ​ដ៏មានតម្លៃនាំមកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម ឈី ឈីងសាន (Qu Qingshan) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្ត និងអក្សរសាស្រ្ត នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម

ប្រធានរដ្ឋសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ានៅឡាវ

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA-45) ក្នុងការពង្រឹងពង្រីកវិស័យការទូតសភា លើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ជូនប្រជាពលរដ្ឋក្នុងតំបន់និងអន្តរជាតិ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដំណើរការពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣

អូស្រ្តាលី បន្តចូលរួមឆ្លើយតបសេចក្តីប្រាថ្នារបស់ពលរដ្ឋកម្ពុជា

លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា នៅក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលីនឹងបន្តផ្តោតការយកចិត្តដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងនោះមានការអភិវឌ្ឍធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ជំរុញវិស័យកសិកម្ម សំដៅ ជាដើម។ ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា

ដឹងច្បាស់ហើយពីការកែសម្រួលសមាសភាពរដ្ឋាភិបាល។ ក្រោយដំណើរការមួយឆ្នាំ រដ្ឋាភិបាលផ្លាស់ប្តូរកន្លែងធ្វើការរបស់រដ្ឋមន្រ្តីពីររូប។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទៅជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ វិញ។ ចំណែក លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានប្តូរមកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ ថ្ងៃសុក្រ ទី២០ ខែកញ្ញា រដ្ឋសភាបានប្រជុំជាវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប ខាងលើ៕

ចាំមើល ថ្ងៃ២០កញ្ញាខាងមុខ សមាសភាពរដ្ឋាភិបាលកែសម្រួលម្តេចខ្លះ?

តាមសេចក្តីជូនដំណឹង រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប។ ការកែសម្រួលនេះ ជាអ្វីដែលសាធារណជន ចង់ដឹងថា តើមានការផ្លាស់ប្តូរកែសម្រួលអ្វីខ្លះ?តើនឹងមានការផ្លាស់ប្តូររដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី? រងចាំការប្រជុំរដ្ឋសភា នាថ្ងៃទី២០កញ្ញានេះទាំងអស់គ្នា៕