• The People Post

ឆ្នាំ២០២៤ រដ្ឋសភាអនុម័តច្បាប់ចំនួន៩

រដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៩នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ។ សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាបានអនុម័តមាន៖ ឆ្នាំ២០២៤ រដ្ឋសភាអនុម័តច្បាប់ចំនួន៩រដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៩នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ។ សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាបានអនុម័តមាន៖ ១-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័យយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្ដីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្ដីពីការឧបត្តម្ភធនជលផល។ ២-សេចក្ដីព្រាងច្បាប់ស្ដីពី ការដឹកជញ្ជូនតាមផ្លូវទឹក។ ៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ

បាក់ឌុប ជាប់ឬធ្លាក់ជារឿងធម្មតាសំខាន់គឺចេះ

បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំ ២០២៤ នេះមានចំនួន ៧៩% ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ១៣ ម៉ឺននាក់។ ក្នុងចំណោមអ្នកជាប់នោះ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ២.២១៦ នាក់។ នៅលើបណ្តាញសង្គមទំាងសិស្ស ទំាងអាណាព្យាបាលសិស្ស បានបង្ហាញក្តីសប្បាយរីករាយ នៅពេលខ្លួនឬកូនរបស់ខ្លួនបានប្រឡងជាប់ ទោះមិនបាននិទ្ទេសល្អយ៉ាងណាក្តី ក្រោមពាក្សស្លោកថាអ្នកចេះគឺជាប់។ ជាប់នៅក្នុងបរិបទនៃការប្រឡងត្រឹមត្រូវ

មន្ត្រីជាន់ខ្ពស់រដ្ឋសភា៖ កម្ពុជាប្រទេសតូចតែមានសំឡេងធំក្នុងការជំរុញសន្តិភាព នៅក្នុងតំបន់និងសកលលោក

មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា លោកបណ្ឌិត ឈាង វណ្ណារិទ្ឋ អគ្គលេខាធិការរង និងជាអនុប្រធានក្រុមព័ត៌មានប្រតិកម្មរហ័ស និងវិភាគយុទ្ធសាស្ត្រនៃរដ្ឋសភា បានលើកឡើងពីជោគជ័យយ៉ាងធំធេងរបស់ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដែលដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងប្រទេសឡាវកាលពីសប្តាហ៍មុន។ លោកបណ្ឌិត បានបញ្ជាក់ថាតាមរយៈសម្តេចប្រធានរដ្ឋសភាកម្ពុជា ប្រទេសកម្ពុជាបានផ្ញើសារយ៉ាងច្បាស់ពីតម្លៃសន្តិភាព។ កម្ពុជាចង់ឃើញពិភពលោកនិងតំបន់មានសន្តិភាព។ “អាស៊ានមានប្រជាជនជិត

ឯកឧត្តម វង សូត ថ្លែងសុន្ទរកថាគន្លឹះ បើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដែលរៀបចំឡើងនៅស្រុកណានពីង ខេត្តហ្វូជាន ប្រទេសចិន។ ឯកឧត្តម ក៏ត្រូវបានអញ្ជើញជាពិសេស ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកនៃសន្និសីទនេះ ផងដែរ។ ថ្លែងទៅកាន់អង្គសន្និសីទ

អ្នកជំងឺ​លើស​សម្ពាធ​ឈាម​គួរ​ញ៉ាំ​ផ្លែឈើ​៥​ប្រភេទ​ដើម្បី​ជួយ​បញ្ចៀស​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរ

អ្នកជំងឺ​លើស​សម្ពាធ​ឈាម​គួរ​ញ៉ាំ​ផ្លែឈើ​៥​ប្រភេទ​ដើម្បី​ជួយ​បញ្ចៀស​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​​ខាងក្រោម​នេះ​គឺជា​ផ្លែឈើ​ចំនួន 5 ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា “​ថ្នាំ​អព្ភូតហេតុ​” ក្នុងការ​រក្សា​លំនឹង​សម្ពាធ​ឈាម ដែល​មនុស្ស​ដែលមាន​សម្ពាធ​ឈាម​ខ្ពស់​គួរតែ​បន្ថែម​ជាប្រចាំ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​ .ចេក ​ ​ចេក​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន ដែលជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ដោយ​ធ្វើឱ្យមាន​តុល្យភាព​បរិមាណ​សូ​ដ្យូ​ម​ក្នុង​រាងកាយ​។​ .ឪឡឹក​ ​ឪឡឹក​គឺជា​ប្រភព​នៃ citrulline ដែលជា​អាស៊ីត​អា​មី​ណូ​ដែល​ជួយ​ពង្រីក​សរសៃឈាម ដោយ​កាត់បន្ថយ​សម្ពាធ​លើ​ប្រព័ន្ធ​សរសៃឈាម​បេះដូង និង​បញ្ចុះ​សម្ពាធ​ឈាម​។ លើសពីនេះ ឪឡឹក​ក៏មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដែរ ជួយ​ឱ្យ​រាងកាយ​រក្សា​សំណើម

ប្រទេសចិន ប្ដេជ្ញាចាត់វិធានការតបតវិញ ក្រោយសហរដ្ឋអាមេរិកលក់អាវុធឲ្យកោះតៃវ៉ាន់

ប្រទេសចិនបានថ្កោលទោសការលក់សព្វាវុធតម្លៃ ២ ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ដែលបានប្រកាសដោយសហរដ្ឋអាមេរិក ហើយបានប្ដេជ្ញាឆ្លើយតប។ ការលក់នេះ រួមមានប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស និងរ៉ាដា។ ទីក្រុងប៉េកាំង បានប្តេជ្ញាថានឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់បន្ទាប់ពីការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកទៅកាន់កោះស្វ័យគ្រប់គ្រង ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។ ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានអនុម័តកញ្ចប់លក់អាវុធមានតម្លៃ ២ ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដែលរួមមានប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស និងរ៉ាដា។ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា កញ្ចប់សព្វាវុធចុងក្រោយបំផុតនេះ រំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក