• The People Post

អុញនោះ! ក្រសួងវប្បធម៌មិនបណ្តោយឱ្យអ្នកសម្តែងក្នុងពិធីកាត់សក់ការ ខ្វះសីលធម៌ និង និយាយអាសអាភាសជ្រុលទៀតឡើយ

តើលោកអ្នកសង្កេតឃើញដូចក្រសួងដែរឬទេ? ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន បានធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។ ក្នុងន័យនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ សូមធ្វើការអំពាវនាវ ដល់ក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព អសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។ ពិធីអាពាហ៍ពិពាហ៍

«កុលបុត្រនិងកុលធីតាខ្មែរគ្រប់រូប ត្រូវមានមនសិការជាតិ តម្កល់ផលប្រយោជន៍ជាតិនិងសាសនាជាធំ ត្រូវជៀសវាងឱ្យបាននូវអំពើពុករលួយ ត្រូវរក្សាតម្លាភាពនិងភាពស្អាតស្អំក្នុងគ្រប់កិច្ចការងារទាំងអស់។»

ខាងលើជា ព្រះរាជទស្សនៈសម្តេចអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃកម្ពុជា។ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ជាព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស៕

ជ្រះថ្លាណាស់ គណៈប្រតិភូព្រះសង្ឃ មកពីបណ្តាប្រទេសនានា ដែលកាន់ព្រះពុទ្ឋសាសនា

ជ្រះថ្លាណាស់ គណៈប្រតិភូព្រះសង្ឃ មកពីបណ្តាប្រទេសនានា ដែលកាន់ព្រះពុទ្ឋសាសនា លើពិភពលោក បាននិមន្តមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

អស្ចារ្យណាស់ កម្មវិធីយោគៈ និងសមាធិ ដើម្បីអំពើរល្អ និងសុខភាពផ្លូវកាយ ផ្លូវចិត្ត

មូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីធ្វើយោគៈ និងសមាធិនៅបរិវេណប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីនេះ មានគោលបំណង បួងសួងសុំសេចក្តីសុខ ចូលរួមកម្មវិធីមនុស្សធម៌ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាក្រោមមូលនិធិគន្ធបុប្ផាកម្ពុជា និងកម្មវិធីអប់រំសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ ស្ងប់អារម្មណ៍ដែលជំរុញឱ្យមនុស្សស្រឡាញ់សុខសន្តិភាព។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា នេះជាលើកទីមួយដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីយោគៈ និងសមាធិនៅប្រាសាទអង្គរវត្តដែលជាទីសក្ការគោរពបូជារបស់ប្រជាជនខ្មែរយើង ដើម្បីថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដល់មូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលទទួលពិនិត្យ

១ម៉ឺនរៀលជួយកូនខ្មែរ កូនគេ កូនយើង

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយព្យាបាលកុមារកម្ពុជា ទទួលបានការគាំទ្រនិងចូលរួមបរិច្ចាគថវិកាពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់។ សម្តេចគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”