• The People Post

និស្សិតខ្មែរផ្តើមទៅរៀននៅសាលា ការពារជាតិរបស់អង់គ្លេស

លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ឱ្យដឹងថាបច្ចុប្បន្ននេះ មាននិស្សិតខ្មែរដំបូងដែលបានចេញពីសាកលវិទ្យាល័យការពារជាតិរបស់អង់គ្លេស ហើយកន្លងទៅនេះ ក៏មាននាវារបស់អង់គ្លេសបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដែរ។ លោកសង្ឃឹមថានៅពេលខាងមុខ នឹងមាននាវាកងទ័ពជើងទឹករបស់អង់គ្លេសចូលចតជាបន្តបន្ទាប់ទៀត។ លោក ឯកអគ្គរដ្ឋទូត ពិតជារីករាយដែលមើលឃើញថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជា ។

សប្បាយមែន! ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំសហគមន៍សាមគ្គីមួយ ដើម្បីឱ្យបម្រើសេវាដល់អ្នកទេសចរជិះទូកលេងកម្សាន្តនៅបារាយណ៍ជយតដាក(បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ)។ ការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។ អាជ្ញាធរជាតិអប្សរា រៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។ អាជ្ញាធរជាតិអប្សរា បានរៀបចំគម្រោងបង្កើតសហគមន៍បម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាកតាំងតែពីឆ្នាំ២០១៧មក ក៏ប៉ុន្តែ គម្រោងនេះ បានខកខានដោយសារតែជំងឺកូវីដរាតត្បាត។ នៅដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានផ្តួចផ្តើមរៀបចំគម្រោងដំណើរការទស្សនាចរ

ឱកាសល្អសិក្សានៅមហាវិទ្យាល័យ សម្រាប់សិស្សនារី កូនចៅអ្នកក្រីក្រតែរៀនពូកែ

អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្សនារីថ្នាក់ទី១២ និងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ អាហារូបករណ៍នេះ នឹងឈប់ទទួលពាក្សត្រឹម ថ្ងៃទី ១៥ មិថុនា ២០២៤ ខាងមុខនេះហើយ៕

សូមបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា

មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា មានរយៈពេល ១ខែពេញ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤

ព្រះរាជពិធីសុំព្រះអគ្គី ពីព្រះអាទិត្យ សម្រាប់យកមកថ្វាយព្រះអគ្គីបូជា ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

កម្របានឃើញ ព្រះរាជពិធីសុំព្រះអគ្គី ពីព្រះអាទិត្យ សម្រាប់យកមកថ្វាយព្រះអគ្គីបូជា ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។ ព្រះសង្ឃជាច្រើនអង្គ បានរៀបចំព្រះរាជពិធីសុំព្រះអគ្គី នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាង ចូលទិវង្គត

សមាធិ ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេច ទេព វង្ស

ព្រះសង្ឃ រួមទាំងសីលវន្ត សីលវតី និងពុទ្ធបរិស័ទជាង ៥ពាន់អង្គ /នាក់ បានធ្វើកិច្ចបដិបត្តិសមាធិ នៅខាងមុខវត្តឧណ្ណាលោម ក្នុងព្រះរាជពិធីមហាបង្សុកូល ឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ។