• The People Post

មកស្គាល់ប្រាសាទខ្មែរ៖ ប្រាសាទភិមានអាកាស ព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រជាច្រើនរជ្ជកាល

តាមសិលាចារឹក ប្រាសាទភិមានអាកាស មានឈ្មោះថា ហេមស្រឹង្គគិរី ត្រូវបានស្ថាបនាដំបូងនៅដើមសតវត្សទី១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ វ្រះកម្រតាញស្រីសត្យាស្រ័យ នៅរវាងគ្រិស្ដសករាជ ៩១០ ហើយបន្តកសាងក្នុងរាជ្យក្រោយៗទៀត។ ប្រាសាទភិមាអាកាស ស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ ប្រាសាទនេះ ជាព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រជាច្រើនរជ្ជកាល រួមមាន៖ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ពាក់កណ្ដាលស.វ.ទី១០,

ទំនៀមទម្លាប់អ្នកស្រុក៖ បុណ្យឆាន់ដា ដើម្បីផ្តាច់កម្មផ្តាច់ពៀរ នៅសៀមរាប

  ក្នុងកម្មពិធីនេះ មានភាពអធិកអធមក្រៃលែង។ ប្រជាពលរដ្ឋប្រុស-ស្រី ចាស់-ក្មេង ចំណុះជើងវត្តអាធ្វា រួមមាន ភូមិក្រសាំងរលើង ភូមិទ្រាក ភូមិដូនវង ភូមិធំ ភូមិកក្រាញ់ ភូមិស្ពានជ្រាវ មករៀបចំធ្វើរោងបុណ្យ រៀបចំគ្រឿងសក្ការបូជា ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ដែលមកចូលរួមក្នុងពិធីបុណ្យ និងធ្វើកិច្ចនៅក្នុងពិធីតាមសទ្ធាជ្រះថ្លាយ៉ាងច្រើនកុះករ ដែលជាទំនៀមរបស់អ្នកភូមិចំណុះវត្តអធ្វាតែងតែមូលមាត់គ្នាប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។

កម្ពុជាក្នុងផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ។ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល គឺជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ

សម្តេចតេជោ ហ៊ុន សែន ៖ ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព គឺត្រូវប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ

ក្នុងសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកឡើងថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព គឺត្រូវប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគម្លាតសង្គម បង្កើតការងារជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗទៀត។ សម្តេចតេជោ បានថ្លែងថា យើងត្រូវតែយកចិត្តទុកដាក់លើនយោបាយ «ចុងខ្សែពីរនៃចំណងមួយ» គឺចុងខ្សែម្ខាង

នៅបាត់ដំបងរៀបចំតុបតែងប្រារព្ធពិធីបុណ្យវិសាខបូជាបែបនេះ

នៅខេត្តបាត់ដំបង តាមដងផ្លូវសាធារណៈបានតុបតែងនិងដាក់ទំាងព្រះពុទ្ធរូប ជាមួយខ្លឹមសារនៃថ្ងៃបុណ្យវិសាខបូជា។ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា ប្រារព្ធធ្វើឡើងនាថ្ងៃពេញបូណ៌មី ១៥ កើតខែ ពិសាខ ជារៀងរាល់ឆ្នាំ។ វិសាខបូជាឆ្នាំនេះ ប្រារព្ធធ្វើចំថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះ គឺ ការប្រសូត

វិធីការពារ ជំងឺស្ទះសរសៃឈាមបេះដូង

បេះដូង ជាសរីរាង្គមួយដ៏ចាំបាច់បំផុតរបស់មនុស្ស។ បើមានជំងឺប៉ះពាល់ដល់បេះដូង នោះអ្នកជំងឺអាចនឹងបាត់បង់ជីវិតតែម្តង ក្នុងករណីសង្គ្រោះមិនទាន់។ បេះដូង អាចជួបនឹងជំងឺច្រើនប្រភេទណាស់។ប៉ុន្តែមាន វិធានការចាំបាច់សំខាន់ៗមួយចំនួនសំរាប់ឱ្យយើងការពារកុំឲ្យមានគ្រោះថ្នាក់ដល់បេះដូង និងសរសៃឈាមបេះដូង។ យើងសូមលើកយកវិធានការបួនសំខាន់ៗ មួយជម្រាបជូនលោកអ្នក៖១- ឈប់ជក់បារី ២- ប្រកាន់ខ្ជាប់នូវទម្លាប់ដ៏ប្រពៃៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ត្រូវតែប្រយុទ្ធប្រឆាំងនឹងទម្លាប់អាក្រក់ដែលចូលចិត្តតែភាពស្រណុក ខ្លាចរអានឹងការបញ្ចេញកម្លាំង។ ទាំងនេះមិនមានន័យថាលោកអ្នកត្រូវតែអញ្ជើញទៅធ្វើកីឡារាប់ម៉ោងក្នុងមួយថ្ងៃៗនោះទេ ដើរ ឬរត់១០នាទីមួយថ្ងៃ វាប្រសើរណាស់ទៅហើយសំរាប់សុខភាព។