• The People Post

ដំរីឈ្មោះរំដួលនិងចំប៉ា ដែលប្រទេសឡាវជូនកម្ពុជា បានមកដល់ សួនសត្វភ្នំតាម៉ៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកទទួលសត្វដំរីពីក្បាល ដែលប្រទេសឡាវធ្វើអំណោយជួនមកកម្ពុជាពីលោក Linkham DOOUANGSAVNH រដ្ឋមន្រ្តីក្រសួងកសិកម្មឡាវ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ។ ពិធីប្រគល់-ទទួលសត្វដំរី ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំសំពៅ ឆ្ពោះទៅកាន់តំណែងជាមណ្ឌលទេសចរណ៍នាំមុខគេ នៅខេត្តបាត់ដំបង

  មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាននឹងកំពុងខិតខំកែច្នៃតំបន់ទេសចរណ៍ភ្នំសំពៅ ប្រែក្លាយជារមណីយដ្ឋានឈានមុខគេ ក្នុងខេត្តក្នុងឆ្នាំ២០២៤ នេះ។ ក្រៅពីគាររៀបចំហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍ មន្ទីរចង់ឱ្យគេស្គាល់កាន់តែច្រើននូវផលិតផល និងម្ហូបអាហារដែលជាស្នាដៃអ្នកបាត់ដំបង ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា «ការកែច្នៃបន្ថែមនេះ មានសាងសង់ជាតូបដាក់តាំងលក់ផលិតផលក្នុងស្រុក (ភូមិមួយផលិតផលមួយ) រួមនិងម្ហូបអាហារឆ្ងាញ់ៗយ៉ាងសម្បូរបែបផងដែរ»។ ជាក់ស្តែងបច្ចុប្បន្នកំពុងតែសាងសង់ និងមានរៀបចំបំពាក់ភ្លើងពណ៌

បារីអេឡិចត្រូនិច បង្ករគ្រោះថ្នាក់ច្រើនយ៉ាងដល់សុខភាព ដូចជាកើតមហារីក ជំងឺសួត ជាដើម

បារីអេឡិចត្រូនិច ត្រូវគេមើលឃើញថាកំពុងពេញនិយមសម្រាប់មនុស្សមួយចំនួននៅក្នុងនោះមានយុវជនផងដែរ។ ក្រសួងសុខាភិបាល បានប្រកាសពីគ្រោះថ្នាក់ដែលបណ្តាលមកពីបារីអេឡិចត្រូនិចនេះថា អាចធ្វើឱ្យមនុស្សញៀន ហើយមានផលប៉ះពាល់ច្រើនដល់សុខភាព ដូចជាបណ្តាលឱ្យកើតជំងឺមហារីក ជំងឺសួត ជំងឺបេះដូងនិងការលួតលាស់ខួរក្បាលជាដើម។ ក្រសួងសុខាភិបាលបានរំលឹកដល់ពលរដ្ឋឱ្យជៀសឆ្ងាយពីបារីអេឡិចត្រូនិចនេះ ដើម្បីសុភាពនិងអនាគតរបស់អ្នក។ បារីអេឡិចត្រូនិកជាឧបករណ៍ជក់មួយប្រភេទ។ វាប្រើយន្តការអគ្គិសនីដើម្បីបង្កើតកំដៅ និងចំហាយទឹកដែលមានសារធាតុគីមីផ្សេងៗដោយគ្មានផ្សែងចេញពីដំណើរការចំហេះដូចបារីធម្មតា។ វាមានធាតុផ្សំសំខាន់ៗចំនួន ៣ គឺ ថ្ម ចំហាយទឹក និងកំដៅ

ត្រដក់សត្វស្លាបដែលជិតផុតពូជ មួយក្បាលបានលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិវិញ

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា បានលែងសត្វត្រដក់តូចពេញវ័យមួយក្បាលដោយជោគជ័យ ត្រឡប់ទៅក្នុងជម្រកធម្មជាតិរបស់វាវិញ កាលពីពេលថ្មីៗនេះ។ដំបូងឡើយ ត្រដក់តូចនេះត្រូវបានដកហូតពីការជួញដូរសត្វចិញ្ចឹមខុសច្បាប់នៅក្នុងឆ្នាំ ២០១៩ បន្ទាប់ពីវាត្រូវបានគេរក្សាទុកតាំងតែពីតូច។សត្វត្រដក់តូចដែលបានកត់ត្រានៅបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងការគំរាមកំហែង ត្រូវបានចាត់ថ្នាក់ចុះមកជាប្រភេទជិតទទួលរងគ្រោះ ដែលនេះជាលទ្ធផលនៃវិធានការអភិរក្សដែលបានអនុវត្តដោយអាជ្ញាធររដ្ឋាភិបាល អង្គការអភិរក្ស និងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍នៅតាមបណ្តាប្រទេសនានាដែលមានវត្តមានសត្វប្រភេទនេះរស់នៅ។ ខណៈដែលត្រដក់តូចលែងជាប្រភេទដែលប្រឈមនឹងការឆាប់ផុតពូជ ប្រភេទសត្វនេះនៅតែងាយទទួលរងនឹងការគំរាមកំហែងជាច្រើន

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចជិត៥០%ហើយ

ក្រសួងសាធារណការបានបង្ហាញពីលទ្ធផលនៃការអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្នុងខេត្តក្រចេះ ថារហូតមកដល់ពេលនេះ សម្រេចបាន ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។ «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ»មានប្រវែង១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ

មកស្គាល់ប្រាសាទខ្មែរ៖ ប្រាសាទនាគព័ន្ធ ស្នាព្រះហស្ដអច្ឆរិយៈរបស់អតីតព្រះមហាក្សត្រដ៏ល្បីល្បាញ «ព្រះបាទជ័យវរ្ម័នទី៧»

ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅចំកណ្ដាលបារាយណ៍ជ័យតដាកៈ ក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ប្រាសាទនេះបានសាងសង់ឡើងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ ៤ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ។ មានរូបចម្លាក់ទាំង៤ទិស សម្រាប់ជាតំណាងឲ្យធាតុទាំង៤