ការទាមទាររបស់អ៊ីស្រាអែល ឱ្យមានទាហាននៅហ្កាហ្សា រារាំងកិច្ចព្រមព្រៀងបទឈប់បាញ់ ការខ្វែងគំនិតគ្នាអំពីវត្តមានយោធានាពេលអនាគតរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីន កំពុងតែរារាំងបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ថ្នូរ នេះបើយោងតាមប្រភពចំនួន១០ ដែលដឹងពីជុំនៃកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានបញ្ចប់កាលពីសប្តាហ៍មុន។ ប្រភព ដែលរួមមានទាំងមន្ត្រីក្រុមហាម៉ាស និងអ្នកការទូតលោកខាងលិច បានប្រាប់សារព័ត៌មានរ៉យទ័រថា ការខ្វែងគំនិតគ្នានេះកើតចេញពីការទាមទារដែលអ៊ីស្រាអែល បានដាក់ចេញចាប់តាំងពីក្រុមហាម៉ាស បានទទួលយកកំណែថ្មីនៃសំណើបទឈប់បាញ់ ដែលបានបង្ហាញដោយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែឧសភា (21)
ចក្ខុវិស័យក្នុងការដឹកនាំរដ្ឋសភា ប្រធានរដ្ឋសភា ជំរុញអគ្គលេខាធិការដ្ឋានរដ្ឋសភា លើកកម្ពស់អភិបាលកិច្ចល្អ និងទំនើបកម្មស្ថាប័ន ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្សមានសមត្ថភាព និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ស្របតាមកាលៈទេសៈនៃបរិបទថ្មីសព្វថ្ងៃ សំដៅធានាឱ្យបាន នូវការចូលរួមប្រកបដោយបរិយាបន្ន សមភាព តម្លាភាព និងគណនេយ្យភាព នៅក្នុងស្ថាប័ន។ (32)
ថ្ងៃនេះ ខូប១ឆ្នាំថ្ងៃផ្តើមដំណើររដ្ឋសភានិងរាជរដ្ឋាភិបាលនីតិកាលទី៧ ថ្ងៃនេះ ខូប១ឆ្នាំថ្ងៃផ្តើមដំណើររដ្ឋសភានិងរាជរដ្ឋាភិបាលនីតិកាលទី៧។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ (23)
ចក្រភពអង់គ្លេស ប្ដេជ្ញាបង្ក្រាបបញ្ហាអន្តោប្រវេសន៍ បន្ទាប់ពីកុបកម្មដ៏តានតឹង រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក គា ស្តាមើ (Keir Starmer) បានសន្យាថានឹងបង្កើនការនិរទេសមនុស្សដែលគ្មានសិទ្ធិស្របច្បាប់ក្នុងការស្នាក់នៅក្នុងចក្រភពអង់គ្លេសក្នុងអត្រាខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំ ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញថាខ្លួនកំពុងឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ជនជាតិអង់គ្លេសអំពីកំណើនអន្តោប្រវេសន៍។ ការិយាល័យអន្តោប្រវេសន៍អង់គ្លេស បាននិយាយានៅថ្ងៃពុធ (២១ សីហា) នេះថា ខ្លួននឹងជ្រើសរើសមន្ត្រីស៊ើបការណ៍សម្ងាត់ចំនួន ១០០នាក់នៅទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ ដើម្បីជួយរុះរើក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ធ្វើប្រតិបត្តិការឆ្លងកាត់តាមទូកតូចៗដឹកអ្នកស្វែងរកសិទ្ធិជ្រកកោនឆ្លងកាត់ផ្លូវទឹកអង់គ្លេស។ ការិយាល័យនេះក៏បាននិយាយថា ខ្លួននឹងបង្កើនសមត្ថភាពឃុំខ្លួនជនអន្តោប្រវេសន៍ និងបង្ក្រាបលើក្រុមហ៊ុនដែលជួលកម្មករខុសច្បាប់ (20)
បន្ទាត់ព្រំដែន ក្រឡេកមើល ភូមិជនបទ អន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលនៅជិតខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។នៅទីនោះ ទទួលបានការយកចិត្តទុកដាក់ អភិវឌ្ឍន៍ដោយសម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភា។ ជាពិសេសសម្តេច បានសាងសង់ផ្ទះជាច្រើនខ្នង ចែកជូនពលរដ្ឋ។ (19)
មួយឆ្នាំថ្ងៃបើករដ្ឋសភានីតិកាលទី៧ កាលពីមួយឆ្នាំមុន គឺនៅព្រឹកថ្ងៃទី២១ ខែសីហា នេះ រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំលើកដំបូង របស់ខ្លួនក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សមាជិករដ្ឋសភាចំនួន១២៥រូប ក្នុងសម្លៀកបំពាក់ប្រពៃណី អាវសដៃវែង និងសំពត់ពណ៌ស្លាទុំ ចងក្បិន បានអញ្ជើញចូលរួមសម័យប្រជុំលើកដំបូង (21)