• The People Post

តុលាការធម្មនុញ្ញថៃ សម្រេចបញ្ចប់តំណែងរបស់លោក សេដ្ឋា

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ ទី១៤ ខែសីហា នេះ បានសម្រេចបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក សេដ្ឋ ថាវីស៊ីន ពីបទបំពានរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រី ដោយនេះជាការសម្រេចមួយទំនងជាធ្វើឲ្យនយោបាយថៃវិលទៅរកភាពចលាចល ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីមានការផ្លាស់ប្តូររបបដឹកនាំ។ កាលពីខែឧសភា តុលាការបានទទួលយកញត្តិដែលត្រូវបានប្ដឹងដោយសមាជិកព្រឹទ្ធសភាចំនួន ៤០រូប ដែលស្នើសុំបញ្ចប់លោក សេដ្ឋា ពីតំណែងនាយករដ្ឋមន្ត្រី។ សមាជិកព្រឹទ្ធសភាទាំងនោះ បានអះអាងថា

ប្រជាជនជប៉ុន សម្តែងការភ្ញាក់ផ្អើល ចំពោះការលាចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី

ប្រជាជនជប៉ុនមួយចំនួន បាននិយាយថា «វាគឺជាការសម្រេចចិត្តដ៏អស្ចារ្យមួយ» ខណៈអ្នកផ្សេងទៀតសម្តែងការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី លោក Fumio Kishida នៅថ្ងៃពុធ នេះ ក្នុងការមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតថ្មី ជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់លោក និងការបន្តជាមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតទីបួនរបស់ពិភពលោក។ ប្រជាជនចូលនិវត្តន៍ម្នាក់ បាននិយាយថា លោកសង្ឃឹមថា សមាជិកវ័យក្មេង នឹងត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំ នៅក្នុងប្រទេសជប៉ុន។

អាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកូរ៉េខាងត្បូង ជាផ្នែកនៃការដាក់ពង្រាយឆាប់រហ័ស

យោធាសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធ (14 សីហា) នេះដើម្បីសាកល្បងការត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយឆាប់រហ័សរបស់ពួកគេទៅកាន់ឧបទ្វីបកូរ៉េ។ យោធានិយាយថា សមយុទ្ធដោយក្រុមប្រយុទ្ធនៃកងពលតូចរថពាសដែកទី១ ដែលមានមូលដ្ឋាននៅទីក្រុង ហ្វដប្លីស (Fort Bliss) រដ្ឋតិចសាស់ (Texas) បានធ្វើឡើងនៅឯតំបន់បាញ់គ្រាប់ពិត រ៉ូទ្រីហ្គេស (Rodriguez Live Fire Complex)

សមាគមសិល្បករខ្មែរ បង្កើតកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដើម្បីសីលធម៌សង្គម និងទេសចរណ៍

ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍ដែលសិល្បករ សិល្បការិនី បុគ្គលដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកា ផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ប្រាង្គប្រាសាទ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ធម្មជាតិរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយវីដេអូ ដែលផលិតបាន នៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា និងការផុសវីដេអូទាំងនោះជាលក្ខណៈអន្តរជាតិ

អ៊ុយក្រែន ថាខ្លួនបន្តវាយរុលក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយបង្ហើបពីជំហានបន្ទាប់

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា ការវាយលុកឆ្លងព្រំដែនដ៏ធំបំផុតរបស់ខ្លួននៃសង្រ្គាមរហូតមកដល់បច្ចុប្បន្ន បានគ្រប់គ្រងតំបន់តាំងទីលំនៅចំនួន ៧៤កន្លែងនៅក្នុងតំបន់ ឃើស្ក៍ (Kursk) របស់ប្រទេសរុស្ស៊ី ហើយនៅតែបន្តវាយរុលដោយអាចសម្រុកទៅមុខបានពី ១ទៅ ៣គីឡូម៉ែត្រក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបង្ហើបពី «ជំហានបន្ទាប់» របស់ខ្លួនក្នុងប្រតិបត្តិការ។ អ៊ុយក្រែន បានបង្កការភ្ញាក់ផ្អើលដល់ទីក្រុងមូស្គូ

លោក Biden និងសម្ព័ន្ធមិត្តអឺរ៉ុប ពិភាក្សាពីភាពតានតឹងនៅមជ្ឈិមបូព៌ា និងបទឈប់បាញ់ហ្កាហ្សា

សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃចន្ទ (១២ សីហា) ទៅកាន់មេដឹកនាំបារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស ដើម្បីពិភាក្សាពីការបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងបទឈប់បាញ់តំបន់ហ្កាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃចន្ទ មេដឹកនាំនៃប្រទេសទាំងប្រាំបាននិយាយថា ពួកគេគាំទ្រការអំពាវនាវពីអាមេរិក កាតា