• The People Post

សហស្ថាបនិកបង្កើតកម្មវិធី Telegram ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋានប្រទេសបារាំង

ទូរទស្សន៍ TF1 TV បានរាយការណ៍ដោយលើកប្រភពមិនបញ្ចេញឈ្មោះថា ប្រធានប្រតិបត្តិ និងជាសហស្ថាបនិកមហាសេដ្ឋីបង្កើតកម្មវិធីបណ្តាញព័ត៌មានសង្គម Telegram លោក Pavel Durov ត្រូវ បានចាប់ខ្លួននៅអាកាសយានដ្ឋាន Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីល្ងាចថ្ងៃសៅរ៍ ៕

ការវិលត្រឡប់មកវិញនូវដួងព្រលឹងខ្មែរ

វត្ថុបុរាណខ្មែរ ចំនួន​ ៧០​ ត្រឡប់មកមាតុភូមិវិញ ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ។ ពិធីទទួលដួងព្រលឹងខ្មែរទាំង៧០ បានប្រារព្ឋធ្វើកាល ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ សីហា ២០២៤ វិមានសន្តិភាព។ នេះជាការត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរ ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន

ការជួសជុលប្រាសាទភ្នំបាខែង

លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុង ជួសជុលប្រាសាទភ្នំបាខែង អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្នុង ព្រមទាំងជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្រៅនាទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិសខាងត្បូងប្រាសាទភ្នំបាខែង ឡើងវិញនិង ជួសជុលពង្រឹងខឿន សសរផ្អោប និងសសរពេជ្រ បិទភ្ជិតស្នាមប្រេះ ការពារជម្រាបទឹក

មូលដ្ឋានដ៏រឹងមាំដើម្បីសិក្សានិងការងារ គឺភាសាខ្មែរ និងគណិតវិទ្យា

នេះជាការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ក្នុងឱកាស អញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤ សម្តេចធិបតី បានលើកឡើងថា កូនខ្មែរបើសរសេរខ្មែរមិនត្រង់ជួរ គឺពិបាកណាស់ ។ ពិបាកទាំងរកការងារធ្វើ ពិបាកទាំងសិក្សា

ដើម្បីការងារមានលទ្ឋផលល្អ «កុំដុតឱ្យខ្លោចរោចឱ្យឆៅ»

ចូលរួមអនុវត្តការងារឱ្យបានសកម្ម និងផុលផុសប្រកបដោយស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវ ហើយចៀសវាងចេតនា «ដុតឱ្យខ្លោចរោចឱ្យឆៅ» និងត្រូវបើកចិត្តឱ្យទូលាយធ្វើការរួមគ្នា ដោយគប្បីមិនត្រូវមានជំងឺតួឯក ឬយកប្រយោជន៍សួនតួជាធំ នោះទេ ។

ទឹកជំនន់នៅបង់ក្លាដែស និងឥណ្ឌា សម្លាប់មនុស្ស ១៥នាក់ ខណៈប៉ះពាល់អ្នកស្រុករាប់លាននាក់

ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២២ សីហា) ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានប៉ះពាល់មនុស្សរាប់លាននាក់នៅភាគឦសានឥណ្ឌា និងតំបន់ភាគខាងកើតបង់ក្លាដែស ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ ខណៈក្រុមសង្គ្រោះពិបាកទៅដល់អ្នកដែលត្រូវការជំនួយ។ យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និងរាប់ម៉ឺននាក់បានជម្លៀសចេញពីផ្ទះសម្បែង ខណៈទឹកជំនន់ និងបំណាក់ដីបានបង្កការបំផ្លិចបំផ្លាញនៅរដ្ឋ ទ្រីពូរ៉ា (Tripura) ភាគឦសានប្រទេសឥណ្ឌា ចាប់តាំងពីថ្ងៃពុធមក ហើយមនុស្ស