• The People Post

ការស្ទង់មតិថ្មី៖ លោក Trump នាំមុខលោកស្រី Harris លើសេដ្ឋកិច្ច និងអន្តោប្រវេសន៍

ការស្ទង់មតិថ្មីរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Reuters/Ipsos) បង្ហាញថា លោក Donald Trump នាំមុខលោកស្រី Kamala Harris លើសេដ្ឋកិច្ច និងអន្តោប្រវេសន៍ ខណៈលោកស្រី Harris ហាក់ទទួលបានការគាំទ្រលើបញ្ហាឧក្រិដ្ឋកម្មក្នុងចំណោមអ្នកបោះឆ្នោតអាមេរិក ដែលជាសញ្ញាមួយបង្ហាញថា យុទ្ធនាការរបស់អនុប្រធានគណបក្សប្រជាធិបតេយ្យរូបនេះកំពុងប្រមូលផ្តុំសន្ទុះមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា ។

ប្រធានាធិបតីអ៊ុយក្រែន នឹងបង្ហាញផែនការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ដល់លោក Biden

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (២៧ សីហា) ថា សង្គ្រាមជាមួយរុស្ស៊ី នៅទីបំផុតនឹងត្រូវបញ្ចប់ដោយការសន្ទនា ប៉ុន្តែទីក្រុងគីវ ត្រូវតែស្ថិតក្នុងជំហររឹងមាំក្នុងការចរចានោះ ហើយថាលោកនឹងបង្ហាញផែនកាបញ្ចប់សង្រ្គាមនេះដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)

លោក Trump គំរាមដកខ្លួនពីកិច្ចពិភាក្សាដេញដោលជាមួយលោកស្រី Harris ដោយសារការបិទម៉ៃក្រូហ្វូន

យុទ្ធនាការរបស់លោក Donald Trump និងលោកស្រី Kamala Harris បានប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទ ២៦ សីហា សប្ដាហ៍នេះ ជុំវិញការជជែកដេញដោលប្រធានាធិបតីអាមេរិកនៅខែក្រោយព្រោះតែបញ្ហាបិទម៉ៃក្រូហ្វូន ខណៈគូប្រជែងខាងបក្សសាធារណរដ្ឋរបស់លោកស្រីបានគំរាមដកខ្លួនចេញទាំងស្រុង ដោយលើកឡើងថាទូរទស្សន៍ ABC ដែលបានព្រមព្រៀងកាលពីកន្លងទៅថាជា បណ្តាញផ្សព្វផ្សាយមានភាពលំអៀង ។លោក Trump ចង់ឲ្យម៉ៃក្រូហ្វូនរបស់លោកបើកនៅពេលគូប្រជែងកំពុងនិយាយ ងាយឲ្យលោកនិយាយឌឺដង។

ទស្សនាទំាអស់គ្នា នេះជាតម្រាយផ្លូវ “ព្រែកជីកហ្វូណនតេជោ”

មន្រ្តី អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅព្រឹកថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ ។ ការចុះពិនិត្យនេះ គោលបំណង ស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែលមានតាំងពីសម័យហ្វូណនមក ក៏ដូចជាស្វែងយល់អំពីតម្រាយ ផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។ គណៈប្រតិភូបានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកដោយជិះកាណូត-អូប័រ ចាប់ពីព្រែកតាហ៊ីង នៃស្រុកកោះធំ ខេត្តកណ្តាល ទៅទីរួមស្រុកអង្គរបូរី

ចិន និងហ្វីលីពីន ប៉ះទង្គិចគ្នាជាថ្មីនៅក្នុងដែនទឹកជម្លោះសមុទ្រចិនខាងត្បូង

ហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នានៅក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យ (២៥ សីហា) ជុំវិញអ្វីដែលទីក្រុងម៉ានីល បាននិយាយថាជាបេសកកម្មផ្គត់ផ្គង់អ្នកនេសាទ ដោយនោះជាការប្រឈមមុខដាក់គ្នាចុងក្រោយបំផុតនៃការប៉ះទង្គិចដែនសមុទ្រ និងផ្លូវអាកាសនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ ឧប្បត្តិហេតុនេះគ្របដណ្តប់លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការកសាងទំនុកចិត្តឡើងវិញ និងគ្រប់គ្រងជម្លោះឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាច្រើនខែ រួមទាំងការប៉ះទង្គិចគ្នាដោយហិង្សាកាលពីខែមិថុនា ដែលក្នុងពេលនោះនាវិកហ្វីលីពីនម្នាក់បានដាច់ម្រាមដៃ។ ហ្វីលីពីន កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ចិនថា «ធ្វើសកម្មភាពដ៏កម្រោល និងគ្រោះថ្នាក់»

ប្រធានធនាគារជាតិកម្ពុជា ជាប់ចំណាត់ថ្នាក់ A- ជាអ្នកដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះ ក៏ត្រូវបានប្រគល់ជូនឥស្សរជនល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Jerome