• The People Post

៥សន្លឹកបង្ហាញកាន់តែច្បាស់រូបរាង ព្រែកជីកហ្វូណនតេជោ

ការដ្ឋានស្ថាបនាគម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តើមដំណើរការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤

ភ្លៀងនៅអង្គរ ត្រជាក់និងមានទេសភាពពណ៌បៃតង

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្ត ខណៈមានភ្លៀងធ្លាក់ ដែលជាទេសភាពមួយមានសោភ័ណភាពយ៉ាងទាក់ទាញ។ ទេសចរអាចនិងប្លែកអារម្មណ៍ចង់ឃើញទិដ្ឋភាពភ្លៀងធ្លាក់នៅប្រាសាទបុរាណ។

ថ្ងៃនេះ ព្រះសង្ឃ ចូលព្រះវស្សាហើយ, ហេតុអ្វីបានជាមានការចូលព្រះវស្សា?

ការចូលព្រះវស្សា មាននៅក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាឍ ដល់ទី១៥កើត ខែអស្សុជ។

រកវិធីបង្កើនចំនួនត្រីនាគនៅកម្ពុជា

ក្រសួងកសិកម្ម កំពុងពិនិត្យមេីលអំពីលទ្ធភាពបង្កកំណេីត​ និងបង្កាត់ពូជត្រីនាគ​ និងសត្វកម្រផ្សេងៗទៀតនៅក្នុងតំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង ដេីម្បីបង្កេីនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។ គួរបញ្ជាក់ជូនថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ​ នៅតាមតំបន់ស្ទឹងអារ៉ែង។

លោក Trump សរសើរពីទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើង និងបង្ហាញចេតនាចង់សន្ទនាគ្នា

នៅក្នុងសុន្ទរកថាសន្និបាតគណបក្សសាធារណរដ្ឋ ដើម្បីទទួលយកការតែងតាំងរបស់គណបក្សអភិរក្សជាបេក្ខជនប្រធានាធិបតី កាលពីថ្ងៃទី១៩ ខែកក្កដា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក «បានចុះសម្រុងគ្នាយ៉ាងល្អជាមួយ» មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។ ការអត្ថាធិប្បាយរបស់លោកបែបនេះ បានកើតមានឡើង ខណៈដែលលោកបានពោលសរសើរពីខ្លួនឯងថា ជាមនុស្សដ៏ស័ក្ដិសម

ឥឡូវនេះលោក Biden កំពុងពិចារណាដកខ្លួនចេញពីការប្រជែងអាណត្តិថ្មី

យោងតាមប្រភពជាច្រើនដែលដឹងអំពីបញ្ហានេះបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុងទទួលយកការអំពាវនាវឱ្យចាកចេញពីតំណែងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យយ៉ាង ហើយក្រុមមន្ត្រីបក្សប្រជាធិបតេយ្យជាច្រើននាក់គិតថា ការដកខ្លួននេះគឺជៀសមិនផុតនោះទេ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «នេះជាការពិត ដែលថាលោកចាប់ផ្ដើមទទួលយកការអំពាវនាវ ហើយកំពុងថ្លឹងថ្លែងយ៉ាងម៉ឺងមាត់លើការដកខ្លួន»។ លោក Biden វ័យ ៨១ឆ្នាំ បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកបក្សរបស់ខ្លួនដែលទាមទារឱ្យលោកដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតីម្ដងទៀត បន្ទាប់ពីធ្វើមិនបានល្អក្នុងការជជែកដេញដោលប្រឆាំងនឹងលោក Donald Trump