• The People Post

នេប៉ាល់ បើកការស៊ើបអង្កេតលើការធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្ស ១៨នាក់

រដ្ឋាភិបាលនេប៉ាល់ បានបង្កើតគណៈកម្មាធិការមួយកាលពីថ្ងៃពុធ (២៤ កក្កដា) ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុធ្លាក់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ ទ្រីប៊ូវ៉ាន់ (Tribhuvan) ក្នុងរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) ដែលបណ្តាលឱ្យមនុស្ស ១៨នាក់បានស្លាប់។ អ្នកបើកយន្តហោះ ដែលបានរួចរស់ជីវិតពីឧប្បត្តិហេតុធ្លាក់នោះ ត្រូវបានជួយសង្គ្រោះបន្ទាប់ពីកាប៊ីនរបស់លោកបានផ្ទុះចេញពីតួយន្តហោះ ប៉ុន្មានវិនាទីប៉ុណ្ណោះមុនពេលដែលយន្តហោះឆាបឆេះក្នុងអណ្តាតភ្លើង។ អ្នកបើកយន្តហោះរូបនោះ «ត្រូវបានជួយសង្គ្រោះក្នុងរយៈពេល ៥នាទីបន្ទាប់ពីការធ្លាក់» ហើយ

Fox News ស្នើឱ្យមានការជជែកដេញដោលរវាងលោក Trump និងលោកស្រី Harris នៅថ្ងៃទី១៧ ខែកញ្ញា

ទូរទស្សន៍ ហ្វកញូវស៍ (Fox News) បានស្នើឱ្យមានការជជែកដេញដោលតស៊ូមតិបេក្ខជនប្រធានាធិបតីរវាងលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅថ្ងៃទី១៧ ខែកញ្ញា។ លោក Trump កាលពីថ្ងៃអង្គារ

ការស្ទង់មតិ៖ ពលរដ្ឋអ៊ុយក្រែន ៣២% យល់ស្របចំពោះសម្បទានទឹកដីដោះដូរនឹងសន្តិភាពឆាប់រហ័ស

ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃអង្គារ (២៣ កក្កដា) ថា ប្រជាជនអ៊ុយក្រែនជិតមួយភាគបីអាចនឹងយល់ព្រមលើសម្បទានទឹកដីមួយចំនួនដល់ប្រទេសរុស្ស៊ី ជាការដោះដូរឱ្យមានការបញ្ចប់សង្រ្គាមឆាប់រហ័ស ពោលគឺកើនឡើងជាងបីដងកាលពីឆ្នាំមុន ទោះបីជាពលរដ្ឋភាគច្រើននៅតែប្រឆាំងនឹងការលះបង់ទឹកដីណាមួយក៏ដោយ ។ វិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិទីក្រុងគីវ (KIIS) បាននិយាយថា ការស្ទង់មតិរបស់ខ្លួនលើមនុស្សចំនួន ១.០៦៧នាក់នៅលើទឹកដីកាន់កាប់ដោយអ៊ុយក្រែន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែឧសភា បានរកឃើញថា ចំនួន ៣២

នេះជាតម្រុយនៃគម្រោងព្រែកជីកហ្វូណនតេជោ

គម្រោងកសាងព្រែកជីកហ្វូណនតេជោ ដែលមានចម្ងាយ១៨០ គីឡូម៉ែត្រ គ្រោងសម្ពោធបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ សីហាឆាប់ៗនេះ។ រាជរដ្ឋាភិបាល និងដៃគូវិនិយោគចាប់ដៃគ្នា បានដាក់ទុនប្រមាណ ១ ៧០០ លានដុល្លារអាម៉េរិក ដើម្បី កសាងបណ្តាញផ្លូវទឹក តភ្ជាប់ពីទន្លេមេគង្គទៅកាន់ដែនសមុទ្រ របស់កម្ពុជា ដែលនឹងផ្តល់ផល ប្រយោជន៍មហាសាល ដល់ពលរដ្ឋនិងប្រទេសជាតិ៕

លោកស្រី Harris បើកយុទ្ធនាការបោះឆ្នោតប្រធានាធិបតីលើកដំបូងចាប់តាំងពីលោក Biden រុញឲ្យទល់ នឹងលោកTrump

លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ចាប់តាំងពីបានចូលប្រកួតប្រជែងតំណែងប្រធានាធិបតី បន្ទាប់ពីលោកប្រធានាធិបតី Joe Biden វ័យ៨១ឆ្នាំ បានបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញភ្លាមៗកាលពីថ្ងៃអាទិត្យ ហើយបានគាំទ្រលោកស្រីជាអ្នកស្នងតំណែងរបស់លោករុញឲ្យតតាំងជាមួយលោកTrump។ដោយលោកស្រីបានសរសើរសមិទ្ធផលរបស់លោកប្រធានាធិបតី Joe Biden ។ លោកស្រី Harris បាននិយាយនៅឯព្រឹត្តិការណ៍នៅសេតវិមានថា”កេរដំណែលរបស់លោកJoe Biden ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះគឺមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប”។ “ជារៀងរាល់ថ្ងៃ

បង្កាត់ពូជអណ្ដើកហ្លួង

នៅកោះកុង មានស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន របស់អង្គការ WCS។ មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ ខេត្ត​កោះ​កុង​ បានសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង កាលពី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាទី​កន្លែង​មានសុវត្ថិភាព ​សម្រាប់​ការ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​និង​ក្រពើ​ត្រី​ តាមរយៈការចិញ្ចឹម​មើល​ថែ ​ប​​​​​ង្កាត់​ពូជ​ និង​ភ្ញាស់​ពង​កូន​អណ្តើ​ក​ហ្លួង​និង​ក្រពើ​ត្រី ​រហូត​ដល់​ពួក​វា​ធំ​ធាត់​អា​ច​លែង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​ដែល​ជា​ទី​ជម្រក​ធម្ម​ជាតិ​របស់​ពួក​វា។