បន្ទាប់ពីការចាត់ទុកប្រទេសចិនថាជាការគំរាមកំហែងនៅឆ្ងាយអស់ពេលរាប់ទស្សវត្សរ៍ អង្គការណាតូ (NATO) កាលពីថ្ងៃពុធ (១០ កក្កដា) បានចោទប្រកាន់ទីក្រុងប៉េកាំង ថាជា «អ្នកជួយដោយប្រយោលក្នុងសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន» ហើយបានទាមទារឱ្យខ្លួនបញ្ឈប់ការដឹកជញ្ជូន «គ្រឿងបន្លាស់សព្វាវុធ» និងបច្ចេកវិទ្យាផ្សេងទៀតដែលមានសារៈសំខាន់ចំពោះបង្កើតឡើងវិញនៃគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី។ អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនថា