• The People Post

«បុណ្យរុក្ខទិវា»

សូមឧទ្ទិសបួងសួងឱ្យពិធី«បុណ្យរុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់បងប្អូន ជនរួមជាតិគ្រប់ៗរូប នឹងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ រួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធានព្រៃឈើសត្វព្រៃ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ យើងឱ្យបានគង់វង្សរហូតទៅ។ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

ក្រុមហាម៉ាស ចោទអ៊ីស្រាអែលថា បានព្យាយាមរារាំងការចរចាបទឈប់បាញ់ហ្កាហ្សា

ក្រុមហាម៉ាស បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណាតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃចន្ទ (០៩ កក្កដា) ថាបានដាក់ឧបសគ្គដ៏ធំនៅចំពោះមុខការចរចាបទឈប់បាញ់ ស្របពេលមានកិច្ចពិភាក្សាសំដៅឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា។ ក្រុមនេះបានអំពាវនាវដល់អ្នកសម្របសម្រួលឱ្យធ្វើអន្តរាគមន៍ និងបញ្ឈប់នូវអ្វីដែលខ្លួនហៅថា «ឧបាយកល និងឧក្រិដ្ឋកម្ម» របស់លោក ណេតាន់យ៉ាហ៊ូ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនីតេលេក្រាមរបស់ខ្លួន។ លោក

សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានបង្កើនការព្រួយបារម្ភចំពោះទំនាក់ទំនងរបស់ឥណ្ឌាជាមួយនឹងរុស្ស៊ី

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទក្នុងការឆ្លើយតបទៅនឹងសំណួរអំពីជំនួបរវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា សហរដ្ឋអាមេរិកមានក្ដីបារម្ភកាន់តែខ្លាំងចំពោះទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៊ី ស្របពេលការវាយលុករបស់ក្រុងមូស្គូលើអ៊ុយក្រែននៅតែបន្ត ។ ឥណ្ឌាបានប្រឈមសម្ពាធពីលោកខាងលិចឲ្យឃ្លាតឆ្ងាយពីក្រុងមូស្គូ បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន។ មកទល់ពេលនេះ ក្រុងញូវដែលីបានទប់ទល់នឹងសម្ពាធនោះ ដោយលើកឡើងពីទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួនជាមួយរុស្ស៊ី និងតម្រូវការសេដ្ឋកិច្ចរបស់ខ្លួន។ លោក Modi បានជួបលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធកម្ពុជា-បារំាង។ សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិន និងធុរជន។

តើបុព្វបុរសខ្មែរសង់ប្រាសាទសំបូរព្រៃគុក ដើម្បីអ្វី?

ថ្ងៃនេះជាខួប៧ឆ្នាំ ដែលតំបន់ប្រាសាទសំបូរព្រៃគុក បានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៧។ ប្រាសាទសំបូរព្រៃគុកនាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ «នគរភ្នំ» ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» ដែលមានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទ ជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជា

ដំណឹងរីករាយ រដ្ឋសភាកម្ពុជានិងថៃ គ្រោងនឹងចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សារណៈនៃការយោគយល់គ្នា(MoU)រវាងរដ្ឋសភាប្រទេសទំាងពីរ

ដំណឹងរីករាយ រដ្ឋសភាកម្ពុជានិងថៃ គ្រោងនឹងចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សារណៈនៃការយោគយល់គ្នា(MoU)រវាងរដ្ឋសភាប្រទេសទំាងពីរឱ្យស្របតាមសភាពការណ៍ជាក់ស្តែងក្នុងការឆ្លើយតបឱ្យមានប្រសិទ្ធនិងប្រសិទ្ធផលកាន់តែច្រើនឡើង ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរ ដោយហេតុថា (MoU) នៃរដ្ឋសភាប្រទេសទំាងពីរ បានធ្វើឡើងតំាងតែពីឆ្នាំ២០០៧មកម្ល៉េះ។ ការចុះហត្ថលេខានេះអាចនឹងធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅប្រទេសថៃ ពីថ្ងៃទី១១និង១២ខែកក្កដា ខាងមុខនេះ។ រដ្ឋសភាជាស្ថាប័នតំណាងឱ្យប្រជាជន យកផលប្រយោជន៍ប្រជាជនជាធំ៕