• The People Post

ឡូយមែន យុវជនមានឱកាសអង្គុយនៅកៅអី តំណាងរាស្រ្ត ប្រជុំអនុម័តច្បាប់។

នេះជាទិដ្ឋភាព និសិ្សតនៃសាកលវិទ្យាល័យ​ អាស៊ី អឺរ៉ុប ចំនួន​ ១០០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ច របស់រដ្ឋសភាកាលពី ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

តំណាងរាស្រ្តតែងតែផ្សារភ្ជាប់និងការរស់នៅប្រជាពលរដ្ឋ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀបអនុប្រធានទី១ អញ្ជើញ​ចុះពិនិត្យការសាងសង់ផ្លូវបេតុងអាមេប្រវែងជាងពីពាន់ម៉ែត្រ​ នៅស្រុកពាមរក៍​ ខេត្តព្រៃវែង ដើម្បីសម្រួលការរស់នៅពលរដ្ឋកាន់តែល្អប្រសើរទាំងការធ្វើដំណើរនិងពាណិជ្ជកម្ម។

មានផ្លូវមានសង្ឃឹម! ផ្លូវនិងស្ពានថ្មីឆ្លងកាត់ទន្លេបាសាក់សម្រុកសាងសង់

រដ្ឋបាលរាជធានីភ្នំពេញ បើកផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មួយខ្សែទៀត ដែលវានឹងដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកំរិតទៀត។ ផ្លូវថ្មី១ខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)គឺអាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យនិងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។ រហូតមកដល់ពេលនេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បានជាង១០%ហើយ

និស្សិតខ្មែរផ្តើមទៅរៀននៅសាលា ការពារជាតិរបស់អង់គ្លេស

លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ឱ្យដឹងថាបច្ចុប្បន្ននេះ មាននិស្សិតខ្មែរដំបូងដែលបានចេញពីសាកលវិទ្យាល័យការពារជាតិរបស់អង់គ្លេស ហើយកន្លងទៅនេះ ក៏មាននាវារបស់អង់គ្លេសបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដែរ។ លោកសង្ឃឹមថានៅពេលខាងមុខ នឹងមាននាវាកងទ័ពជើងទឹករបស់អង់គ្លេសចូលចតជាបន្តបន្ទាប់ទៀត។ លោក ឯកអគ្គរដ្ឋទូត ពិតជារីករាយដែលមើលឃើញថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជា ។

កម្ពុជាគម្រោងទៅគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប ក្នុងខែមិថុនាខាងមុខ

ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប។ កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការត្រៀមខ្លួនរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញផ្លូវស្តីពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជាជូនទៅវិនិយោគិននៃប្រទេសចំនួនពីរ ក្នុងសហភាពអឺរ៉ុបគឺ ប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ

សប្បាយមែន! ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំសហគមន៍សាមគ្គីមួយ ដើម្បីឱ្យបម្រើសេវាដល់អ្នកទេសចរជិះទូកលេងកម្សាន្តនៅបារាយណ៍ជយតដាក(បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ)។ ការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។ អាជ្ញាធរជាតិអប្សរា រៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។ អាជ្ញាធរជាតិអប្សរា បានរៀបចំគម្រោងបង្កើតសហគមន៍បម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាកតាំងតែពីឆ្នាំ២០១៧មក ក៏ប៉ុន្តែ គម្រោងនេះ បានខកខានដោយសារតែជំងឺកូវីដរាតត្បាត។ នៅដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានផ្តួចផ្តើមរៀបចំគម្រោងដំណើរការទស្សនាចរ