• The People Post

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ឯកឧត្ដម វ៉ាង វិនធាន ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំកម្ពុជា-ចិន សម្រេចជាលទ្ធផលជាក់ស្តែងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងអំពីជោគជ័យនៃបេសកកម្មការទូត របស់ ឯកឧត្ដម វ៉ាង វិនធាន(Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យសម្រេចនូវរាល់ស្មារតីឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជានិងចិន ជាលទ្ធផលជាក់ស្តែងបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃបែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម

សមាធិ ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេច ទេព វង្ស

ព្រះសង្ឃ រួមទាំងសីលវន្ត សីលវតី និងពុទ្ធបរិស័ទជាង ៥ពាន់អង្គ /នាក់ បានធ្វើកិច្ចបដិបត្តិសមាធិ នៅខាងមុខវត្តឧណ្ណាលោម ក្នុងព្រះរាជពិធីមហាបង្សុកូល ឧទ្ទិសព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ។

សមយុទ្ធកងទ័ពជើងទឹកកម្ពុជា-ចិន បិទបញ្ចប់ដោយជោគជ័យ

សមយុទ្ធកងទ័ពជើងទឹករវាងកម្ពុជា និងចិនឈ្មោះថា «នាគមាស-ឆ្នាំ២០២៤» បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយដំណើរការអស់រយៈពេល១២ថ្ងៃ។នាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងមិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ។នៅក្នុងឱកាសបិទសមយុទ្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើង

កម្ពុជា-ចិន បានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ច

ភ្នំពេញ៖ ប្រមុខការទូតប្រទេសកម្ពុជានិងចិន បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍រួមប្រទេសទាំងពីរក៏ដូចជាតំបន់ និងពិភពលោក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានដែលវិទ្យុមិត្តភាពកម្ពុជាទទួលបាននាព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៤នេះ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កានៅ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥

ត្រី៖ ក្រសួងកសិកម្មប្រកាសបិទរដូវនេសាទ

ចាប់ពីថ្ងៃទី១ មិថុនា ដល់ថ្ងៃទី៣០ កញ្ញា ក្រសួងប្រកាសបិទរដូវនេសាទ ដើម្បីទុកឱកាសត្រីពងកូន។ ក្នុងរយៈពេលនេះ អ្នកនេសាទទាំងអស់ អាចប្រើប្រាស់បានតែឧបករណ៍នេសាទ បែបលក្ខណៈប៉ុណោះ។ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល នៅថ្ងៃទី២០ ឧសភា។ ស្ថាប័នជំនាញបញ្ជាក់ថា ភូមិសាស្រ្តដែលត្រូវបិទការនេសាទ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង

ការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល បានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ។

ក្នុងចំណោមអាហារទាំង ៧មុខនេះ មានអាហារចំនួន ៣មុខដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។ តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះនឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ៕