• The People Post

ប្រាប់តៗគ្នាព្រឹកស្អែកចៀសវាងស្ទះចរាចរណ៍កុំធ្វើដំណើរឆ្លងកាត់មហាវិធីដែលត្រូវដង្ហែ ព្រះបរមសព សម្តេចព្រះសង្ឃរាជ ទេព វង្ស

ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ដោយដង្ហែចេញពីវត្តឧណ្ណាលោម នៅម៉ោង ០៦:០០នាទីព្រឹក ដោយចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤)

១ម៉ឺនរៀលជួយកូនខ្មែរ កូនគេ កូនយើង

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយព្យាបាលកុមារកម្ពុជា ទទួលបានការគាំទ្រនិងចូលរួមបរិច្ចាគថវិកាពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់។ សម្តេចគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”

នៅពេល់ទៅដល់អង្គរវត្ត លោក ម៉ានី ប៉ាគីអាវ និយាយថា ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកកាន់ប្រទេសកម្ពុជា

លោក ម៉ានី ប៉ាគីអាវ បានទៅដល់អង្គរវត្ត ជាមួយអាវសដៃវែង ដែលមានរូបអង្គរនៅខាងខ្នង។ លោក បានទស្សនា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយស្រី។ អ្នកប្រដាល់កម្រិតពិភពលោកនេះ ក៍បានភ្លក់ម្ហូបអាហារប្រពៃណីខ្មែរ និងបង្អែមជាច្រើនមុខ ផងដែរ។ លោក ម៉ានី ប៉ាគីអាវ ត្រងូវបានស្រង់សម្តីថា «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានមកកាន់ប្រទេសកម្ពុជា

ទៅលេងរតនគិរី រាល់ដង តិចអត់ស្គាល់ច្បាស់ពី បឹងកន្សែង

បឹងកន្សែង គឺជាបឹងមួយ នៅកណ្ដាលក្រុងបានលុង នៃ ខេត្តរតនគិរី។ បឹងនេះ មានជម្រៅប្រមាណ ៧ ម៉ែត្រនៅរដូវទឹកឡើង។ បឹងកន្សែងនេះដែរ មានទ្វារទឹកបិទ បើកមួយ មានផែឈើមួយ ដែលមានទំហំ (៣០ ម x១០ ម) និងមានអាស្រមលោកតា ជួង

ពលីដោយកិត្តិយស កម្លាំងរក្សាសន្តិភាពកម្ពុជា១១នាក់ បានបាត់បង់ជីវិតក្នុងបុព្វហេតុសន្តិភាព

សោកស្តាយណាស់ដែលកងកម្លាំងរក្សាសន្តិភាពកម្ពុជា បានពលីជីវិតក្នុងបុព្វហេតុបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) តែមរណភាពនេះពោលពេញដោយកិត្តិយសនិងជាទីមោទនភាព។ កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក ចូសិប ស៊ូអើ (Joseph Scheuer)