• The People Post

កន្លែងសមាធិ ទំនើប ស្អាត នៅ គីរីរម្យ

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ«គីរីរម្យ» មានភាពស្រស់ស្អាតជាទីបំផុត ហើយសាកសមនឹងកន្លែងដែលអ្នកគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៃធម៌របស់ព្រះពុទ្ធព្រះបរមគ្រូនៃយើង។ កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះ បានរចនាឡើងតាមរចនាបទខ្មែរ តាមគំនិតច្នៃប្រឌិតនិងបង្កើតឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងបានសង់ឡើងជាតង់សម្រាក តាមស្ថាបត្យកម្មខ្មែរ ដោយបានគិតគូរយ៉ាងល្អិតល្អន់ សម្រាប់កន្លែងសមាធិ បរិស្ថានជុំវិញ និងមានមុងការពារការរំខានពីសត្វល្អិត តាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។ តាមគម្រោងកន្លែងសមាធិ នឹងត្រូវសាងសង់ចំនួន

​ព្យាករណ៍អាកាសធាតុ! ខែក្រោយនេះ កម្ពុជានឹងមាន​មានភ្លៀងធ្លាក់ហើយ

តំបន់​វាលទំនាប​ តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ​កម្ពុជា នឹង​មាន​ភ្លៀងធ្លាក់​ពីមធ្យម​ទៅបង្គួរ គ្របដណ្តប់​លើផ្ទៃដី ៤០% និងបរិមាណ​ទឹកភ្លៀង​ខ្ពស់ជាងមធ្យម​ភាគច្រើនឆ្នាំ ជាមួយ​នឹង​បាតុភូត​ផ្គររន្ទះ និងខ្យល់កន្ត្រាក់​កើតមានច្រើន។ នេះបើយោងតាម​សេចក្តីជូនដំណឹង​ស្តីពីការព្យាករអាកាសធាតុ​សម្រាប់ខែឧសភា-មិថុនា ឆ្នាំ​២០២៤ របស់​ក្រសួងធនធានទឹក និងឧតុនិយម។ យោងទៅលើ​ស្ថានភាព​វិវត្តន៍​នៃសីតុណ្ហភាព​នៅលើ​ផ្ទៃមហាសមុទ្រ​ប៉ាស៊ីហ្វិកខាងកើត និងតំបន់​អេក្វាទ័រ​បង្ហាញ​ឱ្យឃើញ​ថា ចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែល​នីណូ នឹង​ស្ថិតនៅ ១០%។

ទទួលទានទឹកអំពៅជួយកសិករ និងបានប្រយោជន៍ដល់សុខភាព

របរលក់ទឹកអំពៅចល័តតាមចិញ្ចើមផ្លូវ ដុះដាល់និងហាក់ត្រូវប៉ាន់នារដូវក្ដៅឆ្នាំនេះ។ អ្វីពិសេសជាងនេះ ការទទួលទានទឹកអំពៅជួយដល់កសិករអ្នកដាំដុះ។ និយាយពីអ្នកលក់ទឹកអំពៅវិញ ទោះជាមានការប៉ះពាល់ដោយសារតែការឡើងកម្តៅក៏ពិតមែន តែអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រភេទនេះ ពួកគេបង្ហាញការសប្បាយចិត្ត និងមិនរុញរាក្នុងការស៊ូទ្រាំលក់នៅក្រោមកម្ដៅថ្ងៃឡើយ។ តាមឯកសារខ្លះ ទឹកអំពៅមិនត្រឹមតែជួយបំបាត់ភាពស្រេកទឹកទេ ប៉ុន្តែនៅសំបូរដោយកាបូអ៊ីដ្រាត ប្រូតេអ៊ីន ពពួកវីតាមីន និងជាតិរ៉ែដូចជាផូស្វ័រ កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី និងជាតិដែកដែលមានប្រយោជន៍ច្រើនដល់សុខភាព។ ផឹកទឹកអំពៅអាចបន្ថែមថាមពលដល់យើងពេលដែលយើងមានអារម្មណ៍អស់កម្លាំង។

ហ្វីលីពីនបិទសាលារៀនមួយចំនួន ដោយសារអាកាសធាតុក្តៅខ្លាំង

រលកកំដៅដ៏ធ្ងន់ធ្ងរមួយកំពុងកើតឡើងនៅហ្វីលីពីន ដែលបង្ខំឱ្យអាជ្ញាធរក្នុងតំបន់មួយចំនួនបិទសាលារៀនជាបន្តបន្ទាប់។ នៅថ្ងៃទី២ ខែមីនា សាលារៀនជាច្រើននៅហ្វីលីពីនរាប់ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យក្នុងខេត្ត Iloilo, Negros Occidental, Capiz, South Cotabato នៅតំបន់ភាគខាងលិច Visayas និង Mindanao ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីជៀសវាងការឡើងកំដៅ និងធានាសុខភាពដល់សិស្ស និងគ្រូ។ នេះបើតាមសារព័ត៌មាន

១៧មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមចូលគ្រប់គ្រងទីក្រុងភ្នំពេញ

ថ្ងៃទី១៧មេសាឆ្នាំ២០២៤នេះ ជាខួបលើកទី៤៩ ដែលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់កកាប់អំណាច។ រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ របបប៉ុលពត បានកាប់សម្លាប់ប្រជាជនខ្មែរ ស្លូតត្រង់ អស់ជាង ១លាននាក់៕

សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​ សំបូរ មាណ្ណារ៉ា ទទួល​មរណភាព​ក្នុងជន្មាយុ៦៧ឆ្នាំ

លោក​ សំបូរ មាណ្ណារ៉ា ជាសាស្រ្តាចារ្យជំនាញ​ប្រវត្តិសាស្ត្រ​ខ្មែរ បានទទួលមរណភាពនៅម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយរោគាពាធ។លោក​ សំបូរ មាណ្ណារ៉ា​ បាន​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ ពិសេសលើ​ជំនាញ​ប្រវត្តិសាស្ត្រ​ ប្រមាណ​​៤០​ឆ្នាំ​មកហេីយ។