• The People Post

ហេតុអ្វី​យុវវ័យ​ឥឡូវ​ឧស្សាហ៍​ភ្លេចភ្លាំង​?

មូលហេតុ​នៃ​ការ​ភ្លេចភ្លាំង​ក្នុងចំណោម​យុវវ័យ​   ​ការចងចាំ​អាចបែងចែក​ជា​ពីរ​ប្រភេទ​ធំៗ​គឺ ការចងចាំ​រយៈពេល​ខ្លី និង​ការចងចាំ​រយៈពេល​វែង​។​ ​ការចងចាំ​រយៈពេល​ខ្លី សំដៅលើ​សមត្ថភាព​ក្នុងការ​ចងចាំ​ព្រឹត្តិការណ៍ ឬ​ព័ត៌មាន​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយនេះ​។ ផ្ទុយទៅវិញ ការចងចាំ​រយៈពេល​វែង​ពាក់ព័ន្ធ​នឹង​បទពិសោធន៍ និង​ការតភ្ជាប់​ពី​អតីតកាល​។ នៅពេលដែល​មនុស្ស​វ័យ​ក្មេង​មាន​បញ្ហា​ជាមួយនឹង​ការចងចាំ​មួយ ឬ​ទាំងពីរ​ប្រភេទ​នេះ ពួកគេ​ច្រើនតែ​ភ្លេចភ្លាំង​។ មូលហេតុ​នៃ​ស្ថានភាព​នេះ​ចំពោះ​មនុស្ស​វ័យក្មេង​អាច​រួមមាន​: ​ភាព​តានតឹង​នៅ​កន្លែងធ្វើការ​ ​យុវវ័យ​ជាច្រើន​ត្អូញត្អែរ​អំពី​សមត្ថភាព​ចងចាំ​របស់​ពួកគេ មិនមែន​ដោយសារ​ជំងឺ​ជាក់ស្តែង​នោះទេ ប៉ុន្តែ​ភាគច្រើន​គឺ​ដោយសារតែ​សម្ពាធ​ពី​រោគសញ្ញា​ថប់​បារម្ភ ធ្លាក់​ទឹកចិត្ត

ពីនេះ ពីនោះ រូបត្លុក ក្មេងៗប្រឹងរៀនវ៉ើយ…ទុកឲ្យចាស់ៗ…!

ចាស់ៗមួយចំនួនណែនាំក្មេងៗ ឬប្រៀនប្រដៅក្មេងៗឲ្យធ្វើនេះ ឬកុំឲ្យធ្វើនោះ។ តែខ្លួនឯងវិញ ក៏មិនសូវបានប្រតិបត្តិដែរ។ ចាស់ៗខ្លះ មិនចូលចិត្តរៀន ឬមិនចូលចិត្តអានសៀវភៅខ្លួនឯងទេ តែប្រាប់ក្មេងៗឲ្យរៀន ឬឲ្យអានសៀវភៅ។ ចាស់ៗខ្លះប្រាប់ក្មេងៗកុំឲ្យផឹក តែខ្លួនឯងផឹកសាហាវ។ ជាការល្អដែលចាស់ៗជួយប្រៀនប្រដៅក្មេងៗ។ តែបើចាស់ៗអនុវត្តមុនក្មេងៗ ជាការប្រសើរជាង៕

បុណ្យភ្ជុំបិណ្ឌ ៖ ពុទ្ធបរិស័ទ្ធគួរស្វែងយល់ពីតេយ្យវត្ថុ និងគ្រឿងកំប៉ុងផ្អែមមុនធ្វើការប្រគេនព្រះសង្ឃ

ជាទូទៅ​នាឱកាសពិធីបុណ្យព្រះពុទ្ធសាសនា ពុទ្ធបរិស័ទ្ធតែងតែរៀបចំបាយម្ហូប ឬចង្ហាន់ជូនដូនតា អ្នកមានគុណ និងឪពុកម្ដាយជាព្រះរស់ក្នុងផ្ទះ ដើម្បីជាការបង្ហាញនូវការដឹងគុណ និងក្ដីគោរពចំពោះពួកគាត់។ ជាមួយគ្នានេះ ការរៀបចំគ្រឿងរណ្ដាប់ បាយម្ហូបអាហារ សម្ភារៈផ្សេងៗសម្រាប់យកទៅវត្តអារាមទៀតសោត ក៏គួរ​ត្រូវគិតគូរពីផលប្រយោជន៍ គុណសម្បត្តិ និងគុណវិបត្តិដែលអាចបង្កជាផលប៉ះពាល់ដល់អ្នកទទួលទានផងដែរ។ ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា

បើ​ធ្វើ​ការបម្រើ​សង្គម​ដូចគ្នា មិនគួរ​ឈ្លោះ​គ្នា​!

ការ​ឈឺឆ្អាល ការចេះដឹង ទឹកចិត្ត​ស្រលាញ់​សង្គម និង​ចង់​ឲ្យ​ប្រទេស​រីកចម្រើន បាន​ជំរុញ​ឲ្យ​ពលរដ្ឋ ជាពិសេស​យុវជន​ចូលរួម​យ៉ាង​ផុសផុល​អភិវឌ្ឍ​សង្គម​គ្រប់​រូបភាព ដូចជា​តាមរយៈ​ការ​បង្កើតជា​អង្គការ បង្កើត​ក្រុមយុវជន និង​ស្ថាប័ន​មិន​រកប្រាក់​ចំណេញ ហើយ​ស្វែងរក​មូលនិធិ និង​អ្នកខ្លះ​ចំណាយ​ថ​រិ​កា​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​សកម្មភាព​ជួយ​សង្គមជាតិ​។  ពួកគេ​លះបង់​ទាំង​កំលាំងចិត្ត កំលាំងកាយ ប្រាជ្ញា​ស្មារតី ដើម្បី​បង្កើត​គម្រោង​ផ្សេងៗ​ជួយ​ដល់​សហគមន៍​។ តែ​យ៉ាងណា នៅពេល​ពួកគេ​ធ្វើការ​ងារ​នោះ តែង​ជួប​នៅ​បញ្ហា​ល្អក់កករ​នឹង​គ្នា រហូត​ពេលខ្លះ​ឈានទៅរក​ទំនាស់​ទៀតផង​។

ផ្លែឈើទាំងនេះ អ្នកជំងឺទឹកនោមផ្អែមញ៉ាំរួច ជាតិស្ករនឹងឡើងខ្ពស់

ផ្លែម្នាស់ ជាផ្លែឈើដែលផ្អែមណាស់ ដោយរាល់ផ្លែម្នាស់ដែលមានទម្ងន់១០០ក្រាមគឺមានផ្ទុកជាតិស្ករ១៦ក្រាមទៅហើយ។ ថ្វីត្បិតតែក្នុងផ្លែឈើមួយនេះមានផ្ទុកវីតាមីនសេខ្ពស់ និងសារធាតុចិញ្ចឹមមួយចំនួន ប៉ុន្តែអ្នកមានជំងឺទឹកនោមផ្អែមគួរតែពិសារដោយប្រយ័ត្ន ទើបជាតិស្ករមិនឡើងខ្ពស់ដោយមិនដឹងខ្លួន។ ផ្លែស្វាយ ក៏ជាផ្លែឈើដែលមានផ្ទុកជាតិស្ករខ្ពស់ផងដែរ។ ក្នុងផ្លែស្វាយដែលមានទម្ងន់១០០ក្រាមគឺមានផ្ទុកជាតិស្ករចំនួន១៨ក្រាម។ ជាពិសេស ក្នុងនោះមានផ្ទុកវីតាមីនA និងវីតាមីនសេខ្ពស់ផងដែរ។ ទោះជាបែបនេះក៏ដោយ អ្នកដែលមានជំងឺទឹកនោមផ្អែមក៏មិនគួរបរិភោគច្រើនដែរ ព្រោះអាចធ្វើឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់បាន។ ផ្លែធុរ៉េន ជាផ្លែឈើដែលគេនិយមចូលចិត្តញ៉ាំណាស់។ ក្នុងផ្លែធុរ៉េនដែលមានទម្ងន់១០០ក្រាម គឺមានផ្ទុកជាតិស្ករចំនួន២៧ក្រាមហើយ។

៧ចំណុចដើម្បីរក្សាទំនាក់ទំនង

១. ការស្វែងរកខ្លួនឯង ៖ ចាប់ផ្តើមពីខ្លួនឯងដោយការ​មើលមកបច្ចុប្បន្នភាពរបស់ខ្លួន ដោយការរុករក​ និងសាកល្បងថ្មីៗ តាមរយៈការធ្វើសកម្មភាពថ្មីៗ ជួយឱ្យរកឃើញចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការបន្តអភិវឌ្ឍន៍បន្ថែមអំពីរបៀបរក្សាទំនាក់ទំនងដែលមានផាសុកភាព។​ ២. ការយល់ចិត្ត ៖ សមត្ថភាពនៃការយល់ចិត្ត គឺអាចវាស់ស្ទង់ស្ថានភាពផ្លូវចិត្ត ឬក៏ទុក្ខលំបាករបស់អ្នកទៃ ហើយការយល់ពីអ្នកដទៃបានច្រើន​ ជាកត្តានាំឱ្យកិច្ចសន្ទនា ឬការកសាងទំនាក់ទំនង។ ការស្វែងយល់អំពីអ្នកដទៃ