មនុស្សប្រហែលជា ១៧.០០០នាក់ ដែលមានអាយុយ៉ាងតិច ១៦ឆ្នាំ នៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលីត្រូវបានសួរពីការបរិភោគភេសជ្ជៈរបស់ពួកគេ ដូចជា ទឹកក្រូចកំប៉ុង ទឹកសុទ្ធមានរសជាតិ ទឹកក្រូចឆ្មារដែលមានជាតិស្ករ និងភេសជ្ជៈកីឡា ។ ច្រើនជាង ១០ភាគរយនៃអ្នកចូលរួមបាននិយាយថា ពួកគេបរិភោគភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ១៣,៣ភាគរយនៃអ្នកចូលរួមមានដែលជំងឺហឺត និង១៥,៦ភាគរយ ដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ