• The People Post

មិនបានទេ ! រោគ​សញ្ញា​ជំងឺ​បាក់ទឹកចិត្ត​ដោយ​មិនដឹង​ខ្លួន

ភាគច្រើន​មនុស្ស​សុទ្ធតែ​ដឹង​ពី​រោគ​សញ្ញា​ផ្នែក​ផ្លូវចិត្ត​នៃ​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​រោគ​សញ្ញា​លើ​រាង​កាយ​ទាក់ទង​នឹង​ជំងឺ​បាក់ទឹកចិត្ត​តែងតែ​ត្រូវ​បាន​មើល​រំលង ដោយសារ​តែ​រោគ​សញ្ញា​ទាំងនោះ​ហាក់ដូចជា​មិន​មានការ​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ទេ ។ ដើម្បី​អាច​កត់សម្គាល់​ពី​ជំងឺ​បាក់ទឹកចិត្ត អ្នក​ក៏​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​របស់​វា​ចំពោះ​រាង​កាយ​ផង​ដែរ ។ ដោយសារ​វា​អាច​ជួយ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់​ពេល ។ សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត​ដែល​អ្នក​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍ ៖ ១-​ស្រក ឬ​ឡើង​ទម្ងន់ ជំងឺ​បាក់ទឹកចិត្ត​ប៉ះពាល់​ដល់​អ៊័​រ​ម៉ូ​ន​ដែល​គ្រប់គ្រង​ចំណង់​អាហារ និង​អាច​ធ្វើ​ឱ្យ​អ្នក​ចង់​ញ៉ាំ​ច្រើន ឬ​តិច​ជាង​ធម្មតា ។ ស្រប​ពេល​គ្នា​នេះ​ដែរ បញ្ហា​ដំណេក​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​បាក់ទឹកចិត្ត​ក៏​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​នេះ​ផង​ដែរ

អូស្រ្តាលី បន្តចូលរួមឆ្លើយតបសេចក្តីប្រាថ្នារបស់ពលរដ្ឋកម្ពុជា

លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា នៅក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលីនឹងបន្តផ្តោតការយកចិត្តដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងនោះមានការអភិវឌ្ឍធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ជំរុញវិស័យកសិកម្ម សំដៅ ជាដើម។ ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា

២ថ្ងៃទៀតការប្រឡងបាក់ឌុបនឹងមកដល់។ ជូនពរប្អូនៗ ទទួល បានលទ្ឋផលល្អ គ្រប់ៗគ្នា

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ដោយមានបេក្ខជនចូលរួមប្រមាណជាង១៣ម៉ឺននាក់។ សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។ ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ

ឆ្ងល់ចេះតែឈឺក្បាល ចេះតែចង្អោរ តាមពិតមកពីបែបនេះសោះ

ជំងឺ​លើសឈាម​ដែល​មិនទាន់​មាន​ផលវិបាក​ជាធម្មតា​កើតមានឡើង​ដោយ​មិន​មាន​រោគសញ្ញា ដូចនេះ​ជំងឺលើសឈាម​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឃាតករ​សម្ងាត់​។ វា​ត្រូវ​បាន​គេ​ហៅ​របៀបនេះ​ដោយសារ​តែ​ជំងឺ​នេះ​អាចវិ​វត្តមាន​បន្តិចម្តងៗ​រហូតដល់​មាន​ផលវិបាក​នៃ​ការស្លាប់​ដូចជា ការ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​។ ជំងឺ​លើសឈាម​ដែល​មិនទាន់​មាន​ផលវិបាក​អាចមាន និង​នៅ​តែ​មិន​អាច​សម្គាល់​បាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ នេះ​កើតឡើង​បាន​ដោយសារ​តែ​វា​មិន​មាន​រោគសញ្ញា​។​ ​ទោះជា​យ៉ាងណា​ក៏ដោយ​, មនុស្ស​មួយចំនួន​ដែល​មាន​ជំងឺលើសឈាម​ក៏​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ផងដែរ​ដូចជា ឈឺក្បាល​, វិលមុខ​, ដក​ដង្ហើមញាប់ៗ និង​ខ្លីៗ និង​ស្រវាំងភ្នែក​ជាមួយនឹង​សម្ពាធ​ឈាម​ដែល​ខ្ពស់​។ ការ​មាន​វត្តមាន​នូវ​រោគសញ្ញា​អាចជា​រឿង​ល្អ​ដែល​រោគសញ្ញា​អាច​នាំ​អោយ​មនុស្ស​ទៅ​ជាមួយ​នឹង​គ្រូពេទ្យ​សម្រាប់​ធ្វើការ​ព្យាបាល និង​ធ្វើអោយ​គាត់​អោយ​ប្រើ​ថ្នាំ​បាន​ ។ ទោះជា​យ៉ាងណា​ក៏ដោយ​,

អាន​សៀវភៅ​ដោយ​របៀប​ណា ទើប​ទទួលបាន​ចំណេះដឹង?

ការអាន គឺ​ទទួលបាន​ចំណេះដឹង​ច្រើន ជួយ​លើកស្ទួយ​ប្រាជ្ញា​ស្មារតី គិត​បាន​ស៊ីជម្រៅ និង​បង្កើន​ចំណេះដឹង​ផ្នែក​អក្សរសាស្ត្រ ស្គាល់​ពាក្យចាស់ ពាក្យថ្មី​កាន់តែច្រើន ហើយ​អាច​យកមកប្រើ​ក្នុងការ​និយាយ និង​ការសរសេរ​បាន​កាន់តែ​ល្អ។ ម្យ៉ាងវិញទៀត ការអាន​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រីករាយ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការកម្សាន្ត​ផងដែរ។ តែ​ផ្ទុយទៅវិញ មនុស្ស​ភាគច្រើន​មិន​ចូលចិត្ត​អាន​ទេ ហើយ​ប្រសិនជា​អាន​ក៏​មិនសូវ​យល់​ពី​របៀប​នៃ​ការអាន​សៀវភៅ​នោះដែរ។ តើ​គួរ​អាន​ដោយ​របៀប​ណា ទើប​មាន​ប្រសិទ្ធភាព? ទី១) ជ្រើសរើស​សៀវភៅ៖ អ្នក​ត្រូវតែ​សួរ​ខ្លួនឯង​ថា