• The People Post

ភ្លៀងនៅអង្គរ ត្រជាក់និងមានទេសភាពពណ៌បៃតង

ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្ត ខណៈមានភ្លៀងធ្លាក់ ដែលជាទេសភាពមួយមានសោភ័ណភាពយ៉ាងទាក់ទាញ។ ទេសចរអាចនិងប្លែកអារម្មណ៍ចង់ឃើញទិដ្ឋភាពភ្លៀងធ្លាក់នៅប្រាសាទបុរាណ។

ថ្ងៃនេះ ព្រះសង្ឃ ចូលព្រះវស្សាហើយ, ហេតុអ្វីបានជាមានការចូលព្រះវស្សា?

ការចូលព្រះវស្សា មាននៅក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាឍ ដល់ទី១៥កើត ខែអស្សុជ។

រកវិធីបង្កើនចំនួនត្រីនាគនៅកម្ពុជា

ក្រសួងកសិកម្ម កំពុងពិនិត្យមេីលអំពីលទ្ធភាពបង្កកំណេីត​ និងបង្កាត់ពូជត្រីនាគ​ និងសត្វកម្រផ្សេងៗទៀតនៅក្នុងតំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង ដេីម្បីបង្កេីនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។ គួរបញ្ជាក់ជូនថា ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ​ នៅតាមតំបន់ស្ទឹងអារ៉ែង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ និស្សិតបានទៅសិក្សានៅក្រៅប្រទេស មានតួនាទីផ្សព្វផ្សាយពីតម្លៃសន្តិភាពនៅកម្ពុជាទៅកាន់ពិភពលោក

ក្នុងឱកាស អនុញ្ញាតឱ្យនិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី ជួបសំណេះសំណាលនិងទទួលអនុសាសន៍មុនចេញទៅសិក្សា កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៤នោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានមានប្រសាសន៍លើកឡើងថា ការបោះឆ្នោតឆ្នាំ២០២៣ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនិងជារបត់ថ្មីរបស់កម្ពុជាក្នុងរយៈពេល៥០០ឆ្នាំរបស់ខ្លួន ពីព្រោះជាការផ្ទេរការដឹកនាំប្រទេសដោយរលូន សន្តិវិធី គ្មានផ្ទុះសង្រ្គាម មិនដូចប្រវត្តិសាស្រ្តកន្លងមកឱ្យតែមានការផ្លាស់ប្តូរ គឺតែងតែផ្ទុះសង្រ្គាមកើតឡើង។ ការបោះឆ្នោតឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលពលរដ្ឋច្រើនលើសលប់បានគំាទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងចំណោមគណបក្សប្រកួតប្រជែង១៨។ ពលរដ្ឋជាង៨៤%

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត បញ្ចប់ការសិក្សា

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ, សិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សា រៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។នេះបើតាមការឱ្យដឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជួន។ គម្រោងនេះត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោងជំហាន១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩គ.ម ចំណាយថវិកាប្រមាណ ២.៥ប៊ីលាន និងជំហាន២ សៀមរាប-ប៉ោយប៉ែត

កម្ពុជា និងជប៉ុន ទទួលស្គាល់តម្លៃសន្តិភាពនាំមកនូវកាអភិវឌ្ឍ នៅក្នុងប្រទសកម្ពុជា

ប្រជាជនកម្ពុជានិងជប៉ុន មានមនោសញ្ចេតនាជ្រាលជ្រៅ ស្មោះត្រង់ ចេញពីបេះដូង បានធ្វើឱ្យទំនាក់ទំនងរដ្ឋសភា និងរាជរដ្ឋាភិបាលកើនឡើងជាលំដាប់ ហើយបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជួបពិភាក្សាជាមួយលោក យ៉ាម៉ាហ្គូឈិ ណាស្យុអុ ប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤៕