• The People Post

គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១២,៣៦% គិតត្រឹមពាក់កណ្តាល ខែសីហា ឆ្នាំ២០២៤នេះ។

ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕

មកដឹងការពិតរឿង CLV

សមាជិករដ្ឋសភាកម្ពុជា បានលើកឡើងថា រាល់ការប្រជុំគ្រប់លើក នៃ រដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម តែងតែលើកឡើងពីការគោរពបូរណភាពប្រទេសនីមួយៗ។ CLV ជាកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍មិនមែនជាការកាត់ទឹកដីឱ្យគេនោះទេ។ សមាជិក គណបក្សប្រឆំាងនៅក្នុងរដ្ឋសភា ក៍តែងតែចូលរួមកិច្ចប្រជុំជាមួយរដ្ឋសភាប្រទេសឡាវនិងវៀតណាមដែរ មិនមែនមិនដឹងកិច្ចការនេះ នោះទេ។ នេះបើតាមអ្វីដែលបានលើកឡើងក្នុងសន្និសីទកាសែត នៅរដ្ឋសភា នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤

អ្នកការទូតរុស្ស៊ី៖ គ្មានអ្វីត្រូវចរចាជាមួយរបបទីក្រុងគីវ ដែលកំពុងសម្លាប់ជនស៊ីវិលនោះទេ

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា ពុំមានអ្វីត្រូវនិយាយជាមួយរបបណាហ្ស៊ីរបស់អ៊ុយក្រែន ដែលកំពុងសម្លាប់ជនស៊ីវិល និងបង្កការគំរាមកំហែងដល់សន្តិសុខនុយក្លេអ៊ែរនោះទេ។ អ្នកស្រី បាននិយាយថា៖«បន្ទាប់ពីថ្ងៃទី ៦ ខែសីហា ពិភពលោក អាចមើលឃើញការឆ្លើយតបរបស់ អ៊ុយក្រែនចំពោះកាយវិការដ៏ល្អនេះ គឺការវាយប្រហាររបស់ក្រុមចោរនៅលើតំបន់ Kursk និងអំពើឃោរឃៅរបស់ពួកគេប្រឆាំងនឹងប្រជាជនស៊ីវិល ការសម្លាប់ដោយចេតនានូវគ្រូពេទ្យ អ្នកជួយសង្គ្រោះ

ដំណឹងល្អ កម្ពុជា ផ្តល់ វ៉ាក់សាំងបង្ការ ជំងឺមហារីក មាត់ស្បូន ដោយឥតគិតថ្លៃ ដល់កុមារីចាប់ពីអាយុ៩ឆ្នាំទៅ

អង្គការយូនីសេហ្វ ប្រចាំកម្ពុជា (UNICEF Cambodia) ជំរុញឱ្យឪពុក ម្តាយ នាំកូនស្រីអាយុ៩ឆ្នាំ ទៅទទួលការចាក់ វ៉ាក់ សាំងបង្ការ ជំងឺមហារីក មាត់ស្បូន ដោយឥតគិតថ្លៃ នៅ តាមមណ្ឌល សុខភាព ឬ សាលារៀន ក្នុងប្រទេសកម្ពុជា។ អង្គារអង្គការយូនីសេហ្វ

ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភាពីររូប មានអាជីពចេញពីអ្នកកាសែត

ប្រធានរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា សុទ្ធជាអ្នកធ្លាប់បានឆ្លងកាត់អាជីពអ្នកសារព័ត៌មាន នៅមុនទទួលបានតួនាទីកំពូលៗនៅក្នុងស្ថាប័នតាក់តែងច្បាប់ ឬការដឹកនាំ គ្រប់គ្រងក្រសួងស្ថាប័ន នៅមុននេះ។ ក្រោយបញ្ចប់ សញ្ញាបត្រសារព័ត៌មាន ពីវិទ្យាស្ថានអន្តរជាតិសារព័ត៌មាន ប្រទេសហុងគ្រី នាទសវត្សរ៍ឆ្នាំ៨០ សម្តេចរដ្ឋសភាធិបតី

សមាគមសិល្បករខ្មែរ បង្កើតកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដើម្បីសីលធម៌សង្គម និងទេសចរណ៍

ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍ដែលសិល្បករ សិល្បការិនី បុគ្គលដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកា ផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ប្រាង្គប្រាសាទ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ធម្មជាតិរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយវីដេអូ ដែលផលិតបាន នៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា និងការផុសវីដេអូទាំងនោះជាលក្ខណៈអន្តរជាតិ