• The People Post

លើសពីដួងព្រលឹងជាតិ សិល្បៈនិងវប្បធម៌ ជាការទូតដែលមិនបាច់និយាយភាសាដូចគ្នា ហើយបានក្លាយជា ជាច្រករបៀងភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់ពិភពលោក ដែលអាចទាក់ទាញទេសចរ ពាណិជ្ជកម្ម ជួយសង្គមជាតិ។

ក្នុងន័យខាងលើនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បន្តយកចិត្តទុកដាក់ គាស់កកាយ នូវសិល្បៈខ្មែរ ដែលស្ទើរបាត់បង់ ឬបានបាត់បង់ទៅហើយ ឱ្យមានសកម្មភាពឡើងវិញ ជាមួយនឹងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មី ស្របតាមបរិបទនៃសម័យឌីជីថល ក្នុងន័យថែរក្សាផង និងអភិវឌ្ឍន៍ផង ដើម្បីធ្វើយ៉ាងណារក្សាបាននូវវប្បធម៌ ប្រពៃណីល្អផូរផង់និងសម្បូរបែបរបស់ខ្មែរពីសម័យមហានគរឱ្យបានគង់វង្ស ហើយមានការរីកចម្រើនឡើង។ សម្តេចប្រធានរដ្ឋសភា

កិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការ របស់ ប្រធានរដ្ឋសភា នៅប្រទេសចិននាខែកញ្ញាខាងមុខបានដំណើរការទៅដោយរលួន និងទទួលបានជោគជ័យ

លោកបណ្ដិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាទទួលបន្ទុកប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា បានជួបប្រជុំ ពិភាក្សាការងារ ជាមួយ លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត (Zoom) នៅរសៀលថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ ដើម្បីសម្របសម្រួល ត្រៀមរៀបចំការងារ

ការអបអរសាទរចេញពីវិមានរដ្ឋសភា

សំឡេងស្គរជ័យ ការបង្ហោះប៉េងប៉ោងការសម្តែងរបាំឆៃយ៉ាំ បានលាន់ឮពេញផ្ទៃប្រទេសព្រមៗគ្នា នៅវេលាម៉ោង៩:៩នាទីព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា។ នៅក្នុងនោះក៏មានការអបអរសាទរចេញពីវិមានរដ្ឋសភា ផងដែរ។ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាមោទនភាពរបស់ខ្មែរ៕

កម្ពុជា-ចិន

ប្រធានរដ្ឋសភា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថាទំនាក់ទំនងកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិមួយ ដោយមិនប្រកាន់ប្រទេសតូចនិងប្រទេសធំ ហើយបានឈរលើគោលការណ៍ស្មើភាព គោរពឯករាជ្យភាពគ្នាទៅវិញទៅមក និងគ្មានលក្ខណ្ឌ។ ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជានិងចិនប៉ុណ្ណោះទេ តែបានរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ និងសកលលោកផងដែរ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

កម្ពុជារៀបចំពិធីសាសនា បួងសួងសុំសេចក្តីសុខ សេខក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុងខេត្តកណ្តាល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។ គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ

វប្បធម៌សម្បូរបែប របស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ នាំឱ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការដើម្បី ទាញយកផលប្រយោជន៍ជូនគ្នាទៅវិញទៅមក ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ លោក លី ឆុល អ៊ូ អភិបាលខេត្ត ខេត្តឃ្យុងសាងប៊ុក ដូ នៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ខេត្តឃ្យុងសាងប៊ុក ដូ បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា ដូចជាបានបញ្ជួនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលជំងឺជូនពលរដ្ឋខ្មែរដោយឥតគិតថ្លៃ