• The People Post

ចំការត្នោតនៅក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាមកដល់បច្ចុប្បន្ននេះខ្លួនបានដាំត្នោតបានចំនួនប្រមាណ៥,០០០ដើម ក្នុងឧទ្យានអង្គរ និងបានកំពុងបណ្តុះ ជាង២,០០០ដើមបន្ថែម ដើម្បីត្រៀមដាំដុះនៅតាមទីតាំងក្បែរមាត់ប្រឡាយ និងទំនប់បុរាណ នាពេលខាងមុខនេះ។

បារាំង៖ មេដឹកនាំ G7 យល់ព្រមឱ្យកម្ចី ៥០ ពាន់លានដុល្លារដល់អ៊ុយក្រែន ពីទ្រព្យបង្កករុស្ស៊ី

ការិយាល័យប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃពុធ (១២ មិថុនា) ថា មេដឹកនាំក្រុមទាំងប្រាំពីរ(G7) បានយល់ព្រមផ្តល់ឱ្យអ៊ុយក្រែន នូវទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារអាមេរិក តាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កកនៅចុងឆ្នាំ២០២៤ នេះ។ មន្ត្រីនៅការិយាល័យប្រធានាធិបតីម្នាក់បាននិយាយនៅមុនកិច្ចប្រជុំកំពូល G7 នៅអ៊ីតាលី នៅថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) នេះដែលនឹងផ្តោតលើការគាំទ្រការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែនថា ៖

ភ្នំពេញ-ព្រះសីហនុ ៨០គីឡូម៉ែត្រ/ម៉ោង ភ្នំពេញ-ប៉ោយប៉ែត ពី៣០ទៅ៥០គីឡូម៉ែត្រ/ម៉ោង

ត្រៀមៗ មុខមាត់ថ្មីរថភ្លើងកម្ពុជា ភ្នំពេញ-កំពង់សោម ភ្នំពេញ-ប៉ោយប៉ែត ជិតដាក់ដំណើរការជាផ្លូវការហើយ ក្បាលរថភ្លើងប្រភេទ Kiha-183 ដែលបានទិញពីប្រទេសជប៉ុន។ តាមគម្រោងផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០ km/h។ តាមព័ត៌មានឱ្យដឹងថា ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក

រៀនដល់កម្រិតណាទើបធ្វើការជាមួយនាយករដ្ឋមន្រ្តីបាន?

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា សម្តេចត្រូវការមនុស្សនៅក្បែរ ជាបុគ្គលមានការច្នៃប្រឌិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះនៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤៕

តម្លៃមនុស្សនិងចំណេះវិទ្យា

*ធនធានមនុស្សសំខាន់ជាងអ្វីៗទាំងអស់ មនុស្សជាអ្នកបង្កើត និងដឹកនាំផែនការទាំងឡាយ។ *ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់សម្រាប់ជាតិ។ *បច្ចេកវិទ្យារីកចម្រើនលូតលាស់យ៉ាងណាក៏ដោយ គឺនៅតែមនុស្សជាអ្នកបង្កើតឡើង។ * ដើម្បីឱ្យប្រទេសជាតិរីកចម្រើន គឺត្រូវការធនធានមនុស្សដែលរស់រវើក។ *សង្គមជាតិមួយដែលគ្មានធនធានមនុស្សរស់រវើកទេនោះ នឹងដើរចេញគេហើយ។ * ធនធានមនុស្ស ជួយកាត់គម្លាតនៃការអភិវឌ្ឍជាមួយប្រទេសដទៃ។ * បទពិសោធន៍ និងសមត្ថភាព ជាទុនសម្រាប់ការប្រកួតប្រជែង និងចាប់យកឱកាសការងារ។

អគ្គិភ័យឆេះ អគារនៅប្រទេសគូវ៉ែត បណ្ដាលឱ្យកម្មករបរទេសជិត ៥០ នាក់ស្លាប់

យ៉ាងហោចណាស់មនុស្ស ៤៩ នាក់ បានស្លាប់នៅក្នុងប្រទេសគូវ៉ែត កាលពីថ្ងៃពុធ (១២ មិថុនា) បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារស្នាក់នៅរបស់កម្មករបរទេស ដោយឧបនាយករដ្ឋមន្ត្រីគូវ៉ែត បានចោទប្រកាន់ម្ចាស់អចលនទ្រព្យថាបានប្រព្រឹត្តការរំលោភបំពានច្បាប់សាងសង់ដែលរួមចំណែកដល់ឧប្បត្តិហេតុបែបនេះ។ សញ្ជាតិរបស់អ្នកដែលបានស្លាប់មិនត្រូវបានអាជ្ញាធរប្រាប់ភ្លាមៗទេ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសឥណ្ឌា បានទៅសួរសុខទុក្ខនៅមន្ទីរពេទ្យដែលកម្មកររងរបួសក្នុងអគ្គិភ័យកំពុងសម្រាកព្យាបាល។ អ្នករួចជីវិតម្នាក់ពីហេតុការណ៍នោះបាននិយាយថា អគ្គិភ័យចាប់ផ្ដើមពីជាន់ខាងក្រោមនៃអគារ ហើយអ្នកដែលនៅជាន់ខាងលើមិនអាចគេចខ្លួនបានទេ។ កម្មកររាប់សិបនាក់ត្រូវបានរាយការណ៍ថារងរបួសក្នុងឧបទ្ទវហេតុនោះ។ ប្រជាជនឥណ្ឌា ជាច្រើននាក់ត្រូវគេរាយការណ៍ថាបានស្លាប់នៅក្នុងអគ្គិភ័យ បើយោងតាមលិខិតមួយដែលផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌា