• The People Post

បេសកជនUN ការពារការខកខានមិនបានបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំជាមួយតាលីបង់ នៅកាតា

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន បានការពារការខកខានក្នុងការបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំលើកដំបូងនាពេលខាងមុខរវាងក្រុមតាលីបង់ និងបេសកជនមកពី ប្រទេសចំនួន ២២ ដោយបញ្ជាក់ថា ការទាមទារសិទ្ធិស្ត្រី គឺពិតប្រាកដណាស់នឹងត្រូវបានលើកឡើង នៅពេលនោះ។ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Roza Otunbayeva កាលពីថ្ងៃសុក្រ បានឆ្លើយសំណួរ ពីក្រុមអ្នកសារព័ត៌មានអំពីការរិះគន់ពីអង្គការសិទ្ធិមនុស្ស ចំពោះការមិនបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំនៅទីក្រុងដូហារបស់ប្រទេសកាតា នៅថ្ងៃទី

សូមដឹង និងត្រៀម ប្រុងប្រយ័ត្នទាំងអស់គ្នា ពីរថ្ងៃនេះកម្ពុជាមានភ្លៀងធ្លាក់ ជាមួយ ផ្គរ រន្ទះ និង ខ្យល់ សមុទ្រអាចមានរលកកម្ពស់ដល់២ម៉ែត្

ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់ វាលទំនាប មានសីតុណ្ហភាព មធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាព មធ្យម អតិបរមា ៣១°C ។ ខ្យល់បក់ មក

ព្រៃកប្បាស ទឹកដីប្រវត្តិសាស្រ្តហូលផាមួងខ្មែរ

ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលស្នាដៃតម្បាញហូលផាមួង មានសំពត់ អាវ ក្រមាកន្សែង កាបូប សរុប៤៤ យកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភពពី ក្រសួងវប្បធម៌

សូមប្រយ័ត្នបងប្អូន មានទុរេនជ្រលក់ថ្នាំអាចខូចសុខភាព លក់លើទីផ្សារ

មានផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អាជីវករ ដែលប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុ ដែលមិនមានអត្តសញ្ញាណច្បាស់លាស់។ ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យពីការធ្វើអាជីវកម្មដែលមិនសុចរិត មានដូចជាការ ប្រើប្រាស់សារធាតុមិនស្គាល់អំពីអត្តសញ្ញាណ ក្លែងបន្លំប្រភព សូមផ្ដល់ព័ត៌មានឬដាក់ពាក្យបណ្តឹងមកកាន់៖ *

បញ្ញវន្តជំនាន់ក្រោយចាត់ទុក លោក គាត ឈន់ ជាគ្រូធំ

ក្រុមបញ្ញវន្តជំនាន់ក្រោយ ដែលជាសមាជិករដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុក លោក គាត ឈន់ អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្នាក់ដឹកនាំគំរូ ជាគ្រូធំ ជាឪពុកធំ និងជាអ្នកបណ្តុះបណ្តាលដ៏ឆ្នើម ។ ក្រុមបញ្ញវន្តមាន លោក កើត រិទ្ឋ លោកយក់ ប៊ុណ្ណា លោក

WHO ត្រៀមចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើកកម្ពស់វិស័យសុខាភិបាល

អង្គការសុខភាពពិភពលោក(WHO) បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លង ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។ លោក សាយអា ម៉ាអ៊ូ ព្យូកាឡា នាយក WHO បានបញ្ជាក់ដូច្នេះពេលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោក